កីឡាការិនីស្រស់ស្អាត ២ រូប ត្រូវដេញចេញពីក្រុម និង ជម្រើសជាតិ ដោយសារតែរឿងមួយ

0
170

កីឡាការិនីជម្រើសជាតិបាល់ទះកូរ៉េខាងត្បូង Lee Jae-yeong និង Lee Da-yeong ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានក្លិប Hangkuk Life ប្រកាសបញ្ចប់កុងត្រាជាកីឡាករក្រោយពីរកឃើញនូវកំហុសមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ឈ្មោះក្រុមបាល់ទះទាំងមូល ក៏ដូចជាក្រុមជម្រើសជាតិកូរ៉េផងដែរ ។

ÀÛÀü Á¶À²ÇÏ´Â ½ÖµÕÀÌ

GetImage

រឿងរ៉ាវគឺបណ្តាលមកពីកីឡាការិនីទាំង ២ បានធ្វើអំពើមិនគប្បីតាំងតែពីកាលនៅរៀន និង ហាត់បាល់ទះនៅវិទ្យាល័យ ដោយធ្លាប់បានគំរាមធ្វើបាបទៅដល់មិនរួមសាលា និង ការជំរិតទារប្រាក់មួយចំនួនពីពួកគេ នាពេលនោះ ។ កីឡាការិនីទាំង ២ ត្រូវបានគេរកឃើញកំហុសនេះ ក្រោយពីមានការដាក់ពាក្យបណ្តឹងពីជនរងគ្រោះ ក្រោយពីការស៊ើបអង្កេតពួកគេទាំង ២ បានសារភាពកំហុស ព្រមទទួលទោស​ និង អភ័យទោសទៅដល់អ្នកគាំទ្រទាំងឡាយ ។

hqdefault

1c9caee7391ad0289854b4b50f0f9ab3

គួរឱ្យដឹងថា Lee Jae-yeong និង Lee Da-yeong គឺជាកីឡាការិនីដែលទទួលការចាប់អារម្មណ៍ខ្លាំងទាំងជំនាញបាល់ទះ និង សម្រស់ មិនថា នៅកូរ៉េខាងត្បូង ឬ ពិភពលោកឡើយ ដោយបងប្អូន ២ នាក់នេះ ធ្លាប់ជួយឱ្យកូរ៉េខាងត្បូងឈ្នះពាន បាល់ទះពិភពលោកជាច្រើនលើក ៕

c332664ec8ed75c418f4454252b9b723

bbe786379c4fad20ae5d52f00204b39c

ប្រភពៈ world-today-news

Loading...