គណ:កម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games 2023 បានជូនដំណឹងដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធថា វ៉ាក់សាំង COVID-19 ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យចាក់ជូន តាមរយៈក្រុមការងារវ៉ាក់សាំង COVID-19 ក្រសួងការពារជាតិ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games 2023។
ដូចនេះកីឡាករ កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ មន្រ្តីកីឡាពាក់ព័ន្ធ នឹងអាចចូលរួមចាក់វ៉ាក់សាំង COVID-19 បានដោយស្មារតីស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំឡើយ ដែលនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។
គួរឱ្យដឹងដែរថា តាមការចាក់វ៉ាក់សាំងនេះគឺរៀបចំធ្វើឡើង តាមរយៈការស្នើរសុំរបស់អគ្គលេខាធិការដ្នាន CAMSOC ដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅក្នុងចិត្តសាស្រ្តកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាជាអន្តរជាតិនានា ក្នុងឆ្នាំ ២០២១ ពិសេសត្រៀម SEA Games-ASEAN Para Games 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ៕
ប្រភព៖ Cambodia Seagame 2023