Alaba ប្រកាសចេញពី Bayern ក្រោយចប់កុងត្រា​ចុងឆ្នាំនេះ

0
89

កីឡាករខ្សែការពារ David Alaba របស់ក្លិប Bayern Munich បានប្រកាសចែកផ្លូវគ្នាជាមួយនឹងក្លិបតែមួយគត់របស់ខ្លួនដែលប្រកបអាជីពអស់រយៈពេល ១៥ ឆ្នាំមកហើយ ដោយសម្រេចចិត្តមិនបន្តកុងត្រារបស់ខ្លួនបន្តជាមួយនឹងក្លិប ។

David-Alaba-640x360

ការដែលមិនបន្តកុងត្រានេះ គេនឹងចាកចេញពីក្លិបនាចុងរដូវកាល ២០២១ នេះហើយ ដោយមិនមានតម្លៃខ្លួន ដែលវាអាចចំណុចវិជ្ជមានខ្លាំងសម្រាប់ក្លិបផ្សេងៗដែលចង់បានរូបគេ ។ ពោលគឺយកទៅមិនអស់ប្រាក់ ១ សេន ដោយចំណាយតែលើប្រាក់ឈ្នួលតែប៉ុណ្ណោះ ។

20190518-775280832-5543

Bayer 04 Leverkusen v FC Bayern Muenchen - DFB Cup Final

ក្រោយពីទទួលបានដំណឹងនេះភ្លាម​ មានក្លិបជាច្រើនបានចាប់អារម្មណ៍ ដោយក្នុងនោះរួមមានក្លិបមកពីក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League ដែលមានដូចជា Manchester United, Chelsea, Liverpool ចំណែកឯនៅ La Liga វិញ Real Madrid កំពុងតែដាក់សំណើរដើម្បីនាំយករូបគេទៅជំនួសតំណែង Sergio Ramos ដែលទើបតែចាកចេញ ៕

https___therealchamps.com_wp-content_uploads_getty-images_2017_07_1205292189

1G_1611056998

ប្រភព៖ dw

Loading...