លម្អិតអំពីប្រវត្តិ និង កុងត្រារបស់យុវជនខ្មែរវ័យ១៨ឆ្នាំ ដែលត្រូវ Liverpool ចុះកុងត្រាយក

វឌ្ឍនា អេរិកវិស្សុត (Vatthana ErikVisoth) មានអាយុ ១៨ ឆ្នាំ គឺជាកូនខ្មែរមួយរូបដែលកើតនៅកម្ពុជា ហើយបានផ្លាស់ទីលំនៅទៅរស់នៅ និង រៀនសូត្រនៅក្នុងប្រទេសន័រវែស តាំងតែពីវ័យ ៤ ឆ្នាំមកម្ល៉េះ ។
ទំនេរពីការសិក្សា វិស្សុត ចូលចិត្តលេងបាល់ ដោយបានចូលរួមក្នុងយុវជនក្រុម FK Vigør នៃប្រទេសន័រវេស ដោយបានជួយក្រុមឱ្យលើកពានជាហូរហែ ដូចជា U-14 និង U-16 Norway Cup 2019 ។ 149316688_901310207364503_7169990317630613517_o DjiB7cBXgAALaSU កាលពីចុងឆ្នាំ ២០១៩ កន្លងទៅនេះ យុវជនខ្សែរូបនេះបានទៅធ្វើទស្សនកិច្ចនៅក្លិប Liverpool តាមរយៈក្រុមរបស់គេ ។ ក្នុងនោះគេបានធ្វើតេស្តសមត្ថភាពនៅទីនោះ ហើយគេបានជាប់ជាយុវជនតែម្នាក់គត់ដែល Liverpool ជ្រើសយក ។ 153115817_112778044189685_3575058905120939218_o 0_GettyImages-1212029961 ឈានចូលដល់ឆ្នាំ ២០២០ Liverpool បានសម្រេចចិត្តចុះកុងត្រាយក វិសស្សុត ទៅលេងឱ្យឈុតយុវជនរបស់គេ ក៏ប៉ុន្តែដោយសារតែកូវីដ-១៩ វិស្សុត ត្រូវជាប់គាំងមិនទាន់អាចធ្វើដំណើរទៅហ្វឹកហាត់ និង លេងឱ្យ Liverpool បាននៅឡើយទេ ៕ 134dcf8f-0379-4264-92a9-b2c8a9c97d5e download