វឌ្ឍនាកាចង់បន្តអាជីពនៅក្រៅប្រទេសវិញ តែត្រូវធ្វើរឿងនេះឱ្យបានសិននៅ MCL

អតីតកំពូលខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា ចាន់ វឌ្ឍនាកា បានត្រលប់វិលមកកាន់ទីលានបាល់ទាត់សាជាថ្មីវិញហើយ ក្រោយបាត់មុខពីពិភពបាល់ទាត់អស់រយៈពេលជិត ១​ រដូវកាល ។
រូបគេត្រូវបានគេប្រទះឃើញវិលត្រលប់មកហ្វឹកហាត់ជាមួយនឹងបឹងកេតសាជាថ្មី ដើម្បីត្រៀមខ្លួនចូលលេងវិញក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ ខាងមុខនេះ ។ fn-2018-10-04-10-52-13-0 154643264_1130600894033760_2996467966145773856_o សម្រាប់ការវិលត្រលប់មកវិញនេះ វឌ្ឍនាកា បានប្រកាសថា គេចង់វិលទៅប្រកបអាជីពនៅក្រៅប្រទេសសាឡើងវិញ តែដើម្បីអាចសម្រេចបំណងនេះបាន រូបគេត្រូវបង្ហាញខ្លួនឱ្យបានល្អជាមួយនឹងបឹងកេតជាមុនសិន ។ unnamed vathanaka គួររំឭកដែរថា CV11 បានបាត់មុខពីបាល់ទាត់ឈឹង ដោយមិនដឹងមូលហេតុ កាលពីដើមរដូវកាល ២០២០ កន្លងទៅ តែគេបានប្រទះឃើញកីឡាកររូបនេះសង្វាតស្វ័យសិក្សា ដោយចូលរៀននៅលាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដែលនេះអាចជាមូលហេតុដែលធ្វើឱ្យគេព្យួរស្បែកជើងបាល់ទាត់មួយរយៈក៏ថាបាន ៕ vathanaka_02-696x426 Untitled-1(3)