កីឡាករខ្មែរដំបូងបង្អស់នៅ Liverpool នឹងមកកម្ពុជា ក្នុងពេលឆាប់ៗនេះ

វឌ្ឍនា អេរិកវិស្សុត ( Vatthana ErikVisoth ) មានអាយុ ១៨ ឆ្នាំ គឺជាកូនខ្មែរមួយរូប ដោយរូបគេកើតនៅកម្ពុជា តែចាកចេញទៅសិក្សានៅប្រទេសន័រវែស តាំងតែពីអាយុប្រមាណ ៤ ឆ្នាំ ហើយចេះលេងបាល់ និង លេងឱ្យក្រុម FK Vigør ក្នុងពានរង្វាន់ Norway Cup ដោយបានឈ្នះពាន U-14 និង U-16 Norway Cup 2019 ជាមួយនឹងភាពប៉ិនប្រសប់ ។ 6038b141cf5bb_1614328080_small DjiB7cBXgAALaSU ថ្មីៗនេះរូបគេបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង​ ក្រោយពីលេចឮព័ត៌មានថា គេបានទទួលកុងត្រាជាមួយនឹងក្លិបបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោក Liverpool ដែលជាក្លិបលីគកំពូលអង់គ្លេស ។
ទោះបីជាមិនទាន់បានទៅហ្វឹកហាត់ក្តី តែអាចចាត់ទុកថាជារឿងល្អមួយសម្រាប់កម្ពុជា ដែលមានកូនខ្មែរបានទទួលកុងត្រានៅទីនោះ ។ 6038b1411d557_1614328080_small 149316688_901310207364503_7169990317630613517_o ចំពោះយុវជនវ័យ ១៨​ ឆ្នាំរូបនេះ បានបញ្ជាក់ថា គេនឹងចូលរួមជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅថ្ងៃណាមួយ ប្រសិនបើគេមានឱកាស ពីព្រោះគេមានឈាមជ័រជាខ្មែរសុទ្ធសាធ ។ ចំពោះការដែលចង់មកលេងនៅក្រុមជម្រើសជាតិកម្ពុជានេះ យុវជន ១៨ ឆ្នាំ បានបន្ថែមថា បានទទួលការអនុញ្ញាតិពីអ្នកស្រី ឃុត កូឡា ដែលត្រូវជាម្តាយរបស់ខ្លួនហើយ ។ ដោយអ្នកស្រីគ្រោងនឹងនាំកូនខ្មែររូបនេះមកកម្ពុជា នៅពេលដែលបញ្ហាកូវីដបានបញ្ចប់ ៕ 6038b1405ee1b_1614328080_small