ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ជាផ្ទះណាហ្គាវើលដ៍ បើកការដ្ឋានសាងសង់ហើយ

ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២១ ។
153018925_279007876903547_444515873164561482_n
151541601_279008050236863_6859608794732563600_n
ពហុកីឡាដ្ឋានស្តង់ដារអន្តរជាតិនេះនឹងត្រូវសាងសង់លើផ្ទៃដីទំហំជាង ៤ ហិកតា ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមគម្រោងគាំទ្រសប្បុរសធម៌ណាហ្គាវើល ដែកបរិច្ចាគថវិកាចំនួន ២ លានដុល្លារសម្រាប់ថ្លៃសាងសង់តាមស្តង់ដាររួមទាំងប៉ម  ភ្លើងបំភ្លឺ បម្រើសម្រាប់ហ្គេមពេលរាត្រី និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ។
150900175_4147266455305998_5683208469464274423_n
150112326_4147266595305984_3704619144550193731_n
នៅលើបណ្តាញសង្គម គម្រោងមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្របាល់ទាត់ជាតិ ព្រោះថាពហុកីឡដ្ឋានខេត្តកំពង់ស្ពឺនេះ នឹងក្លាយជាកន្លែងប្រកួតប្រជែងទាំងលីគជាតិ និង អន្តរជាតិ ហើយក៏ជាកន្លែងបណ្តុះបណ្តាលកីឡាករដើម្បីអាចបំពេញក្តីសុបិនរបស់យុវជន នៅកំពង់ស្ពឺ ។
150210589_4147266701972640_7220541816326128603_n
120344472_152763763170713_1024065171098143108_n
ឯកឧត្ដម ហ៊ុនម៉ានី ធ្លាប់មានប្រសាសន៍ថាគម្រោងសាងសង់ពហុកីឡាដ្ឋានធំនេះនឹងក្លាយជាចំណែកមួយដើម្បីចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ក្នុងន័យចូលរួមក្នុងផែនការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានកីឡាករដើម្បីត្រៀមស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ។
ការស្ថាបនានេះផ្តើមចេញពីស្មារតីរួមគ្នាដោយមានការគាំទ្រពីដៃគូ ដើម្បីជំរុញការអភិវឌ្ឍន៍និងលើកស្ទួយមុខមាត់ខេត្ត តាមរយៈកីឡាជាពិសេសកីឡដ្ឋាន ។ ដោយនេះមិនមែនជារបស់បុគ្គល ឬក្រុមហ៊ុនណាមួយទេ វាជាកម្មសិទ្ធិរបស់ប្រជាជនខេត្តកំពង់ស្ពឺទាំងមូល ។
120500581_152763719837384_5926395263317876311_n
155990871_284637059673962_7174300215453975496_n
ក្នុងពិធីសម្ពោធជាផ្លូវការនៅឆ្នាំ ២០២០ កន្លងទៅ ក្រុមការងារសាងសង់ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺបានបើកការដ្ឋានសាងសង់ខ្លោងទ្វារចូលកីឡដ្ឋានម្តងរួចមកហើយ ដែលមកទល់នឹងពេលនេះបានសាងសង់រួចរាល់ប្រមាណ ៥០ ភាគរយហើយ ៕
152867930_279007970236871_7187150200395420928_n
131304253_2899755513630004_6542949872252122069_o
ប្រភព៖ AFN