ក្លិបបាល់ទាត់មួយនៃលីគកំពូលកម្ពុជា ត្រូវបានគេរកឃើញថាមានបុគ្គលិកម្នាក់ផ្ទុកមេរោគកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ក្លិបមួយនេះត្រូវបានគេដឹងថា បានធ្វើការប្រកួតលីគកំពូលកម្ពុជា កាលពីថ្ងៃអាទិត្យ ទី ០៧ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ ។
ហើយអ្នកពាក់ព័ន្ធទាំងអស់កំពុងតែត្រូវដាក់ឱ្យនៅដាច់ដោយឡែក រង់ចាំលទ្ធផលតេស្តជាបន្ត ។
គួរឱ្យដឹងដែរថា លីគកំពូលកម្ពុជា ទើបតែបានប្រកួតបើករដូវកាលរបស់ខ្លួនកាលពីថ្ងៃទី ០៦ និង ០៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ដែលវាគឺជាការប្រកួតបើកឆាករដូវកាល ២០២១ ស្របពេលដែលកូវីដ ១៩ កំពុងមានសកម្មភាពនៅកម្ពុជា ៕
ចំណែកឯអ្នកពាក់ព័ន្ធទាំងអស់រួមមាន កីឡាករ និង បុគ្គលិកទាំងអស់នៃក្លិបមួយនេះ ត្រូវបានគ្រូពេទ្យចុះទៅយកសំណាកហើយ នៅឡើយតែរង់ចាំលទ្ធផលតែប៉ុណ្ណោះ ។





