កុំឱ្យកូវីដ សង្ងំពូន វិសាខា ចុះបាញ់អាល់កុលឈួលពេញកីឡដ្ឋាន ក្រោយលទ្ធផលតេស្តិ៍លើកទី ១​ អវិជ្ជមាន

កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ វិសាខា បានបញ្ចេញលិខិតផ្លូវការមួយដើម្បីផ្សព្វផ្សាយអំពីលទ្ធផលតេស្តកូវីដ ១៩ ដែលបុគ្គលិក និង កីឡាករទាំងអស់របស់វិសាខាបានធ្វើតេស្តកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ។ ក្រោយពីទទួលបានលទ្ធផលដ៏ល្អនេះ ក្លិបវិសាខា ត្រូវបានបុគ្គលិកសុខាភិបាលចុះទៅធ្វើការបាញ់អាល់កុលក្នុងបរិវេនកីឡដ្ឋានទាំងមូល ដើម្បីធានាថាមិនមានឡើយនូវមេរោគកូវីដ ១៩ សំងំខ្លួននៅក្នុងកីឡដ្ឋាននេះ ។ ក្រោយពីការធ្វើតេស្តលើកទី ១ នេះ កីឡាករ និង បុគ្គលិកទាំង ១១៦ នាក់របស់ក្លិបត្រូវបានបន្តដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃបន្តទៀត ដែលគ្រោងនឹងផុតនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ ។
សម្រាប់ការប្រកួតនានារបស់វិសាខា នៅក្នងកំឡុងពេលនេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួត សម្រេចលើកពេលវេលាទៅខែមេសាហើយ ៕
 ។