សង្ឃឹមថាមិនអី ! វិសាខា នឹងតេស្តិ៍កូវីដម្តងទៀត នៅមួយសប្តាហ៍ទៀត

គិតត្រឹមថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់វិសាខា បានធ្វើចត្តាឡីស័ក បានរយៈពេលចំនួន ៥ ថ្ងៃហើយ ។
បើយោងតាមលទ្ធផលតេស្តនៃការចុះទៅយកសំណាកកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ គឺបុគ្គលិកក្លិប និង កីឡាករទាំងអស់របស់វិសាខា សរុប ១១៦ នាក់ គឺអវិជ្ជមានកូវីដ ១៩ ទាំងអស់​ ។ ដោយទាំងអស់គ្នាសុទ្ធតែ មានសុខភាពជាធម្មតា និង មិនមានចេញរោគសញ្ញាអ្វីឡើយ ។ បើតាមការទទួលដំណឹងពីផ្នែកសុខាភិបាល ក្លិបបាល់ទាត់ដ៏សម្បូរធនធាននៃលីគកំពូលកម្ពុជាមួយនេះ នឹងត្រូវក្រសួងសុខាភិបាលចុះទៅយកសំណាកម្តងទៀត នៅថ្ងៃចន្ទ ទី ២២ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ ដែលជាថ្ងៃចុងក្រោយនៃការធ្វើចត្តាឡីស័ករបស់ក្លិបបាល់ទាត់មួយនេះ ដែលគ្រោងនឹងបញ្ចប់ទៅនៅថ្ងៃជាមួយគ្នានេះដែរ ។ គូរឱ្យដឹងដែរថា នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះមានព័ត៌មានលេចឮថា មានបុគ្គលិកម្នាក់របស់ក្លិបបាល់ទាត់វិសាខា មានវិជ្ជមានកូវីដ-១៩ ដែលធ្វើឱ្យអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើតេស្តជាបន្ទាន់ ៕