លោក Michel Sablon អតីតនាយកបច្ចេកទេស FAS បានបង្ហើបពីគោលដៅរបស់សហព័ន្ធបាល់ទាត់សិង្ហបុរី ដែលកំណត់យកឆ្នាំ២០៣៤ ដើម្បីបង្ហាញខ្លួននៅ World Cup។


លោកបានបង្ហើបពីផែនការមេដើម្បីអភិវឌ្ឍមួយចំនួន ដូចដែល បែលហ្ស៊ិក បណ្តុះបណ្តាល Kevin de Bruyne, Romelu Lukaku និង Eden Hazard ដូចខាងក្រោម៖
- អាយុ ៦ - ១០ ឆ្នាំ: ពង្រឹងភាពរហ័សរហួន និងការសម្របខ្លួនជាមួយធម្មជាតិ។
- អាយុ ១០-១៤ឆ្នាំ: អាយុមាសក្នុងការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបច្ចេកទេស។
- អាយុ១៤-១៨ឆ្នាំ: បញ្ចូលបច្ចេកទេសលេងជាក្រុម និងការយល់ដឹងពីទីតាំងនៃការលេង។
- អាយុ១៨-២២ឆ្នាំ: បណ្តុះបណ្តាលបំនិនជីវិតឲ្យយុវជនវិវត្តទៅជាកីឡាករអាជីព។