អឺរ៉ង់ ឡាំប៉ារឿង AFC ផ្តល់សិទ្ធឱ្យ បារ៉ែន ធ្វើម្ចាស់ផ្ទះ វគ្គជម្រុះ World Cup ពូឡ C

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានប្រកាសអំពីទីតាំងទឹកដីកណ្តាលសម្រាប់ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ដែលប្រទេសបារ៉ែន និងក្លាយជាទីតាំងសម្រាប់ក្រុមទាំង ៥ ប្រចាំពូល C ដែលរួមមានកម្ពុជា ហុងកុង បារ៉ែន អឺរ៉ាក់ និង អឺរ៉ង់ ។ ទាក់ទិនទៅនឹងការផ្តល់សិទ្ធឱ្យ បារ៉ែន នេះ ត្រូវបានប្រទេសអឺរ៉ង់ ចោទទៅប្រកាន់ AFC ថាមិនគោរពដល់សិទ្ធខ្លួនដែលនៅសល់ប្រកួតក្នុងដីដល់ទៅ ៤ ប្រកួត តែបែរជាផ្តល់ទៅឱ្យបារ៉ែន ដែលនៅសល់ប្រកួតក្នុងដីតែ ២ ប្រកួតទៅវិញ ។
មិនត្រឹមតែប៉ុណ្ណោះអឺរ៉ង់ បានថ្លែងថា AFC យកលេសនយោបាយ ជាគោលដោយលម្អៀងទៅលើទណ្ឌកម្មអាមេរិក ដែលបានដាក់មកលើខ្លួន ។ គួរឱ្យដឹងដែរថា អឺរ៉ង់ ក៏បានដាក់ពាក្យស្នើសុំនេះដែរ តាំងពីមុនគេមុនឯង ក៏ប៉ុន្តែត្រូវបាន AFC សម្រេចចិត្តផ្តល់ទៅឱ្យ កាតារ វិញ ដោយសារតែប្រទេសនេះ មានហានិភ័យទាបជាងអឺរ៉ង់ ណាមួយប្រទេសនេះបានអនុញ្ញាតិឱ្យអ្នកកីឡាទាំងអស់បានរួចផុតពីចត្តាឡីស័ក ប្រសិនបើមិនមានផ្ទុកកូវីដ ១៩ ទេនោះ ៕