ដឹងអត់ Keisuke Honda បានប្រាក់ខែប៉ុន្មានពេលនេះ ? ចឹងតើសទើបខ្ជិលយកប្រាក់ខែគ្រូបង្វឹកពីកម្ពុជា

Keisuke Honda អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន និង ជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ត្រូវបានគេស្គាល់ថា គឺជាកីឡាករជប៉ុនដែលសម្បូរបទពិសោធក្រៅប្រទេសបំផុត របស់ជប៉ុន ដោយគេធ្លាប់បានលេងសឹងតែគ្រប់ទ្វីបទាំងអស់ហើយ ។ បើនិយាយអំពីប្រាក់ខែវិញ កីឡាកររូបនេះ អាចរកបានខ្ទង់រាប់សិបលានដុល្លារ កាលពីនៅលេងឱ្យក្លិប ​AC Milan នៃលីគកំពូលអ៊ីតាលី ដែលគ្រានោះគឺជារជ្ជកាលកំពូលរបស់កីឡាកររូបនេះ ។
មកទល់នឹងពេលនេះ ក្លិប Botafugo ដែលជាក្លិបចុងក្រោយរបស់កីឡាកររូបនេះ ប្រកបអាជីពចុងក្រោយបង្អស់បានបញ្ចេញទិន្នន័យប្រាក់ខែរបស់ Honda ដោយមានតម្លៃដល់ទៅ ៦៦ ម៉ឺនដុល្លារក្នុង ១​ រដូវកាល បើគិតជាខែវិញរូបគេអាចរកបានប្រហែលខ្ទង់ ៥ ម៉ឺន ៥ ពាន់ដុល្លារជារៀងរាល់ខែ ពីក្លិបលីគកំពូលប្រេស៊ីលខាងលើ ។ គួរឱ្យដឹងដែរថា កាលពីពេលកន្លងទៅនេះ Keisuke Honda ទើបតែបានចុះកុងត្រាជាមួយនឹងក្លិបមួយ នៃលីគកំពូលអាហ៊្សេបៃហ្សង់ គឺក្លិប Neftçi PFK តែមិនទាន់ត្រូវបានភាគីណាមួយហ៊ានចេញមុខទម្លាយអំពីប្រាក់ខែនៅឡើយទេ ៕