វិសាខា បានយកសំណាកលើកចុងក្រោយ នៅថ្ងៃនេះហើយ សង្ឃឹមថាទទួលបានលទ្ធផលល្អ

កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ ក្លិបបាល់ទាត់វិសាខាបានធ្វើការយកសំណាកលើកទី ១ ក្រោយពីមានអ្នកជំងឺកូវីដ ១៩​ ម្នាក់ បានប៉ះពាល់ជាមួយនឹងបុគ្គលិក និង ក្លិបវិសាខា កាលពីប្រមាណជា ១ សប្តាហ៍មុននឹងការធ្វើតេស្តិ៍លើកទី ១ នេះ ។ នៅល្ងាចថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ គ្រូពេទ្យបានបញ្ចប់ការយកសំណាកលើកទី ២ ពីក្រុមកីឡាករ គ្រូបង្វឹក និង បុគ្គលិកក្លិបបាល់ទាត់មួយនេះហើយ ។ ចំពោះលទ្ធផលនៃការធ្វើតេស្តិ៍លើកទី ២ នេះ គ្រោងនឹងចេញលទ្ធផលនៅថ្ងៃច័ន្ទ ទី ២២ ខែមីនា ឆ្នាំ ២០២១ ពេលល្ងាច ។ គួររំលឹកដែរថា​ ក្លិបបាល់ទាត់វិសាខា បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ (១១៩ សំណាក) ក្នុងការធ្វើតេស្តិ៍លើកទី ១ កន្លងទៅនេះ ៕