កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ មានព័ត៌មានថាបុគ្គលិកប្រធានផ្នែកម្នាក់ នៃក្លិបបាល់ទាត់ដ៏ធំមួយនៃលីគកំពូលកម្ពុជា បានរកឃើញវិជ្ជមានកូវីដ ១៩ ។
គិតត្រឹមថ្ងៃសុក្រ ទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់វិសាខា បានធ្វើចត្តាឡីស័ក បានគ្រប់រយៈពេលចំនួន ១៤ ថ្ងៃហើយ ។
បើយោងតាមលទ្ធផលតេស្តនៃការចុះទៅយកសំណាកកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ គឺបុគ្គលិកក្លិប និង កីឡាករទាំងអស់របស់វិសាខា សរុប ១១៦ នាក់ គឺអវិជ្ជមានកូវីដ ១៩ ទាំងអស់ ។ ដោយទាំងអស់គ្នាសុទ្ធតែ មានសុខភាពជាធម្មតា និង មិនមានចេញរោគសញ្ញាអ្វីឡើយ ។
ដោយឡែការធ្វើតេស្តិ៍លើកទី ២ បានធ្វើការយកសំណាកកាលពីថ្ងៃអាទិត្យ ទី ២១ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ។ ដោយលទ្ធផល ត្រូវបានគេដឹងថានឹងចេញនៅល្ងាចថ្ងៃច័ន្ទ ទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ ៕
ព័ត៌មាននេះបានធ្វើឱ្យក្លិបបាល់ទាត់វិសាខា ត្រូវធ្វើការជាបន្ទាន់ក្នុងការតេស្តិ៍រកមេរោគមួយនេះ ដោយធ្វើការយកសំណាកពីបុគ្គលិកក្លិបទាំងអស់ ។


