អូឡាំពិកនៅជប៉ុន មិនអនុញ្ញាតិឱ្យមានអ្នកគាំទ្របរទេសឡើយ

0
168

កាលពីព្រឹកថ្ងៃច័ន្ទ ទី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ​ ​រដ្ឋាភិបាល​ជប៉ុន គណៈកម្មការ​អូឡាំពិកទីក្រុង​តូក្យូ គណៈកម្មការអូឡាំពិក​អន្តរជាតិ និង ​គណៈកម្មការប៉ារ៉ាអូឡាំពិក​បាន​យល់ស្រប​មតិ​ជាធ្លុងមួយដោយរក្សាការ​ការកម្មវិធីប្រកួត​កីឡាអូឡាំពិក​ឆ្នាំ ២០២០ ដែលលើកមកធ្វើនៅឆ្នាំ ២០២១ ឱ្យនៅដដែល ដោយគ្រោងនឹងធ្វើឡើង​ចាប់​ពី ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២១​ ដល់ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ២០២១ នេះ នៅក្នុងទីក្រុង​តូក្យូ ។

ប្រធានគណៈកម្មការអូឡាំពិកជប៉ុន បានបញ្ជាក់ដែរថា ការប្រកួតនេះ នឹងមិនប្រព្រឹត្តទៅដោយបិទទ្វារឡើយ ដោយអនុញ្ញាតិឱ្យមានអ្នកគាំទ្រចូលរួមទស្សនាតាមការគ្រោងទុក ក៏ប៉ុន្តែនឹងមិនអនុញ្ញាតិឱ្យជនបរទេសក្រៅពីជនជាតិជប៉ុនចូលរួមទស្សនាឡើយ ។ មូលហេតុគឺដោយសារតែដើម្បីបង្ការការឆ្លងកូវីដ-១៩ ដែលជាក្តីបារម្ភខ្លាំងប្រចាំព្រឹត្តិការណ៍នេះ ។

គណៈកម្មការ​អូឡាំពិកអន្តរជាតិ និង ​គណៈកម្មការ​ប៉ារ៉ាអូឡាំពិក​បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង តែទោះជាយ៉ាងណានៅតែគាំទ្រការធ្វើបែបនេះ ដើម្បីឱ្យព្រឹត្តិការណ៍អាចដំណើរការទៅបានដោយរលូន និង សុវត្ថិភាព ក៏ដូចជាដើម្បីបង្ការកូវីដ​-១៩ ​៕

Loading...