ការពិត Félix លាក្រុមជម្រើសជាតិកម្ពុជា ដោយសារមូលហេតុមួយនេះ

0
2508

កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១  កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសអំពីការចុះកុងត្រាថ្មី ជាមួយនឹងអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដោយនឹងកុងត្រានោះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ ដោយនឹងដឹកនាំឈុតធំ និង ឈុតអាយុក្រោម ២៣ឆ្នាំ ។

ជាមួយកុងត្រាថ្មីនេះ Félix Dalmas ដែលមានតំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានសម្រេចចិត្តដកខ្លួនចេញពីការងារនេះ ក្រោមហេតុផលផ្ទាល់ខ្លួន ។ ដោយនឹងមានគ្រូបង្វឹកថ្មីម្នាក់ដែលមានសញ្ជាតិជប៉ុន នឹងមកកាន់តំណែងថ្មីនេះជំនួសលោកវិញ ។

គួរឱ្យដឹងដែថា Félix ត្រូវបានគេដឹងថាគឺជាបុគ្គលដែលកាន់កាប់ការងារមួយផ្នែកធំ និង ប្រឹងប្រែងយ៉ាងខ្លាំង ទាំងបច្ចេកទេស និង ការបង្វឹកផ្ទាល់ ដែលធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជា មានទម្រង់លេងប្លែកដែលអាចប្រកួតប្រជែងបានជាមួយនឹងក្រុមខ្លាំងៗនៅក្នុងតំបន់ និង អាស៊ី ដោយមានលទ្ធផលល្អ ៕

Loading...