ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម ដែលបំបាក់ជើងខ្សែបម្រើ Do Hung Dung ត្រូវពិន័យ១ឆ្នាំ និងបង់ប្រាក់ ៣ ពាន់ដុល្លារ

0
387

កីឡាករ​​បាល់ទាត់​វៀតណាម​ម្នាក់​​បាន​របួស​បាក់ជើង អំឡុងពេល​ការ​ប្រកួត​រវាង​ក្រុម Hanoi ប៉ះ​ជាមួយ Ho Chi Minh City ក្នុង​ពានលីគកំពូល V.League 1 កាល​ពី​ម្សិលមិញ។

​​ក្នុង​ការ​ប្រកួត​​នា​សប្ដាហ៍​ទី​៥​នេះ Hanoi បាន​យក​ឈ្នះ Ho Chi Minh City លទ្ធផល ៣-០។ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​នេះ​កីឡាករ​របស់​ក្រុម Hanoi គឺ​ Do Hung Dung បាន​របួស​បាក់​ជើង​ ពេល​ដែល​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ Ngo Hoang Thinh របស់ Ho Chi Minh។

ហេតុការណ៍​បាន​កើត​ឡើង​នៅ​វគ្គ​ទី​មួយ ពេល​ដែល​កីឡាករ​ទាំង​ពីរ​ព្យាយាម​​ប្រជែង​​ដណ្ដើម​បាល់​គ្នា។ កីឡាករ Ngo Hoang Thinh បាន​ឈូសមួយ​ទំហឹង​ពី​ចំហៀង ធ្វើ​​ឲ្យ​កីឡាករ Do Hung Dung របួសបាក់ជើង​ខាង​ស្ដាំ។

សហព័ន្ធកីឡាបាល់​ទាត់​វៀតណាមបាន​ពិន័យខ្សែប្រយុទ្ធក្លិប​ HCMC FC កីឡាករ Ngô Hoàng Thịnh ​ដោយ​ព្យួរមិនឲ្យ​កីឡាកររូបនេះលេង​បាល់១ឆ្នាំ និង បង់ប្រាក់ ៤០ លានដុង ដែលប្រហែលនឹង ៣ ពាន់ដុល្លារ ៕

Loading...