ចូលកាន់តំណែងភ្លាមគ្រូបង្វឹកថ្មីកម្ពុជា​ រើសកីឡាករជម្រើសជាតិភ្លែត

0
10413

កាលពីព្រឹកថ្ងៃសុក្រ ទី ២៦ ខែមីនា ឆ្នាំ ២០២១ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសអំពីសមាសភាពគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិឈុតធំ និង ឈុតយុវជនអាយុក្រោម ២៣ ឆ្នាំរបស់ខ្លួន ដោយគាត់ជាគ្រូបង្វឹកដែលមានសញ្ជាតិជប៉ុនដូចព័ត៌មានដែលបែកធ្លាយកាលពីពេលកន្លងទៅនេះពិតមែន ។

លោក RYU HIROSE នឹងចូលកាន់តំណែងចាប់ពីពេលនេះតទៅ ជាគ្រូបង្គោលថ្មី របស់ក្រុមជម្រើសជាតិកម្ពុជា ដោយដឹកនាំដោយអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដែលទើបតែទទួលកុងត្រាថ្មីរហូតដល់ឆ្នាំ​ ២០២៣ ។

ចំពោះលោក RYU HIROSE ក្នុងនាមជាគ្រូបង្គោលថ្មី ភារកិច្ចរបស់លោកទី ១ គឺនឹងត្រូវត្រួតពិនិត្យកីឡាកររាល់ការប្រកួតលីគកំពូលកម្ពុជា ដែលលោកគ្រោងនឹងធ្វើបញ្ជីឈ្មោះកោះហៅដំបូងក្នុងពេលឆាប់ៗខាងមុខនេះ ៕

Loading...