ខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំ ប្រេស៊ីលម្នាក់កំពុងត្រូវប៉ាន់ខ្លាំងពីក្លិបនៅ Premier League

0
158

កីឡាករខ្សែប្រយុទ្ធ វ័យ ១៧ ឆ្នាំ សញ្ជាតិប្រេស៊ីល Kayky da Silva Chagas របស់ឈុតយុវជនអាយុក្រោម ១៧ ឆ្នាំ នៃក្លិប Fluminense ដែលលេងនៅលីកកំពូលប្រេស៊ិល កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគេបញ្ចប់បេសកម្មជួយក្រុមនៅក្នុងរដូវកាលកន្លងទៅនេះ បានយ៉ាងល្អ ។

Kayky កំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំង ដោយបានជួយឱ្យក្រុមលើកពានរង្វាន់យុវជនអាយុក្រោម ១៨ ឆ្នាំប្រេស៊ីល និង ជួយឱ្យក្រុមឈរនៅលេខ ២ លីគយុវជនអាយុក្រោម ១៧ ឆ្នាំ ដោយឈរឈ្មោះជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅទីនោះ ។

នៅក្នុងរដូវកាល ២០២១ នេះយុវជនខាងលើត្រូវបានក្លិបបញ្ចូលទៅក្នុងក្រុមឈុតធំ ដោយបានបង្ហាញខ្លួនបាន ១ ប្រកួតហើយ ដែលធ្វើបានកាន់តែល្អនៅក្នុងឈុតធំនេះ ។ មកទល់នឹងពេលនេះ មានក្លិបមកពីលីគកំពូលអង់គ្លេស​ Manchester City បានដាក់ពាក្យទិញយកកីឡាកររូបនេះ ក្នុងតម្លៃខ្លួន ១៦ លានដុល្លារ ខណៈដែលគេមានតម្លៃខ្លួនត្រឹមតែប្រហែល ៣ លានដុល្លារប៉ុណ្ណោះ ៕

ប្រភព៖ ESPN

Loading...