សាហាវខ្លាំង ! ជប៉ុន លត់ ម៉ុងហ្គោលី ដល់ក្នុងផ្ទះ ១៤ ទល់នឹង ០

0
178

នៅក្នុងការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំតំបន់អាស៊ី ប្រចាំពូល F ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានទទួលជ័យជម្នះជាបន្តក្រោយពីបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី កាលពីយប់ថ្ងៃ អង្គារ៍ ទី ៣០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ។

ការយកឈ្នះនេះមិនមែនជារឿងថ្មីទេ សម្រាប់ជប៉ុនក្នុងការយកឈ្នះក្រុមក្នុងពូល F នេះ តែចំនួនគ្រាប់បាល់លើកនេះពិតជាប្លែកខ្លាំងមែនទែន ដោយក្រុមរហស្សនាម ដាវសាំម៉ូរ៉ៃខៀវមួយនេះរកបានគ្រាប់បាល់ដល់ទៅចំនួន ១៤ គ្រាប់ ហើយក្រុមម៉ុងហ្គោលីមិនអាចរកគ្រាប់បានឡើយសូម្បីតែ ១ គ្រាប់ ។

លទ្ធផលនេះ បានធ្វើឱ្យក្រុមបាល់ទាត់ម៉ុងហ្គោលីក្លាយទៅជាក្រុមបាល់ទាត់ដែលត្រូវបានគេស៊ុតច្រើនជាងគេបង្អស់ ឬ ជាក្រុមដែលរងបរាជ័យខ្លាំងជាងគេបំផុតក្នុងវគ្គជម្រុះ FIFA WORLD CUP នេះ ៕

Loading...