ក្រោយផុតកុងត្រា Sergio Aguero និង Messi ប្តូរក្លិបគ្នា ហើយគ្មានតម្លៃខ្លួនដូចគ្នាទៀត

0
165

ក្រោយពីបានចំណាយពេលវេលាសឹងតែពាក់កណ្តាលជីវិតនៅ Etihad Stadium ដែលជាទឹកដីរបស់ក្លិបខ្លាំង Manchester City នៃលីគកំពូលអង់គ្លេស English Premier League ខ្សែប្រយុទ្ធ Sergio Aguero បានសម្រេចចិត្តចាកចេញពីក្លិបមួយនេះហើយ ។

ការចាកចេញទាំងអាល័យនេះ គឺដោយសារតែកីឡាកររូបនេះមានបញ្ហារបួសមួយរយៈពេលក្រោយនេះ ដែលវាស្របពេលដែលរូបគេកៀកនឹងអស់កុងត្រាជាមួយក្លិបទៅទៀត ។ ការដែលមិនអាចជួយក្រុមក្នុងរដូវកាលថ្មីនេះ បូករួមនឹងវ័យកាន់តែជ្រេ ហើយក្លិបជួបវិបត្តិហិរញ្ញវត្ថុផងទៀតនោះ បានធ្វើឱ្យកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ និង ក្លិបចរចាមិនត្រូវរ៉ូវគ្នាក្នុងការបន្តកុងត្រាថ្មីជាបន្ត ។

Sergio Aguero ត្រូវបានគេចាត់ទុកថាជាកីឡាករ ដ៏លេចធ្លោខ្លាំងម្នាក់នៅ ManCity ដែលអាចលេងនៅក្លិបនេះជម្រើសដំបូងជាង ១០ ឆ្នាំមកនេះ ដែលមានជួយឱ្យក្លិបនេះលើកពាន Premier League ៥ លើក និងបង្ហាញខ្លួនបានយ៉ាងល្អក្នុងពានរង្វាន់ធំៗជាច្រើនទៀត ៕

ប្រភព៖ goal

Loading...