Lewandowski របួសមិនអាចជួយប៉ូឡូញបានហើយ ត្រូវអវត្តមាននៅ Champions League ទៀត

0
148

ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំតំបន់អឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ទី ០១ ខែមេសា ឆ្នាំ​ ២០២១ ខាងមុខនេះ រវាងក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស និង ក្រុមបាល់ទាត់ជម្រើសជាតិ​ប៉ូឡូញ​ នេះអាចនឹងត្រូវខកចិត្តមិនខាងឡើយពីសំណាកក្រុមអ្នកស្នេហាក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ ។

មូលហេតុគឺដោយសារតែកីឡាករដែលសំខាន់បំផុតរបស់ក្រុម និង ជាប្រធានក្រុមប៉ូឡូញ Robert Lewandowski នឹងត្រូវខកខានការប្រកួតជំនួបដ៏សំខាន់មួយនេះ ដោយសារតែរូ​បគេមានរបួសជង្គង់ដែលបានរងរបួសកាលពីប្រកួតមុន ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអង់ដូរ៉ា ដែលស្ថានភាពតម្រូវឱ្យរូបគេសម្រាកព្យាបាលរបួសប្រហែលជាជាងកន្លះខែ ។

ដោយសារតែនៅក៏មិនអាចជួយអ្វីដល់ក្រុមបានទៀតនោះ Robert Lewandowski បានឡើងយន្តហោះត្រលប់មកកាន់អាល្លឺម៉ង់វិញ ដែលជាទឹកដីក្លិប Bayern Monich ដែលគេកំពុងប្រកបអាជីព ដើម្បីសម្រាកព្យាបាលរបួសរបស់គេ ឱ្យឆាប់ជាវិញ ដើម្បីបង្ហាញខ្លួននៅក្នុងក្រុម។ តែទោះជាយ៉ាងណាក្តី ក្រុមគ្រូពេទ្យបានវាយតម្លៃរបួសនេះ ថានឹងមិនអាចជាទាន់ uefa champions League ឡើយ ៕

ប្រភព៖ goal

Loading...