Booysen ឆ្លងផុតគ្រោះថ្នាក់ដល់ជីវិត តែត្រូវអវត្តមានយ៉ាងហោចណាស់ ១ ខែទៀត

0
179

អតីតកីឡាករខ្សែប្រយុទ្ធភ្នំពេញក្រោន សញ្ជាតិអាហ្វ្រិកខាងត្បូង ដែលបច្ចុប្បន្នលេងឱ្យក្លិបបាល់ទាត់នគរបាលជាតិ កីឡាករ Shane Booysen កំពុង​សម្រាក​នៅ​មន្ទីពេទ្យមួយ​ក្នុង​រាជធានីភ្នំពេញ ដោយ​លេច​លឺ​ថា​រូប​គេ​មាន​ជំងឺស្ទះសរសៃឈាមខួរក្បាល។

May be an image of 1 person and text that says "11 Smart 90 Smart"

រូប​គេ​បាន​ចូលមន្ទីរពេទ្យតាំងពីម្សិលមិញ ដោយ​សន្លប់រយៈ​ពេល​មួយថ្ងៃមក​ហើយ​ ហើយ​ពេល​នេះគេ​ដឹង​ថា​ Booysen ដឹង​ខ្លួនវិញ និងកម្រើកខ្លួនបានវិញ​ហើយ ។

May be an image of 1 person

មកទល់នឹងពេលនេះ ប្រធានក្លិបនគរបាលជាតិបានឧបត្ថម្ភទឹកប្រាក់ ១ ពាន់ដុល្លារ និង ជួយព្យាបាលរហូតដល់កីឡាកររូបនេះសះស្បើយ ។

May be an image of 1 person, indoor and hospital

គ្រូបង្វឹកក្លិបនគរបាលជាតិ លោក អ៊ុង កនយ៉ានិត បានឱ្យតម្រុយថាកីឡាកររូបនេះអាចនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ១ ខែ ដែលធ្វើឱ្យក្រុមនគរបាលជាតិ ជួបវិបត្តិត្រង់តំបន់ប្រយុទ្ធ
ប្រភព​មួយ​បាន​បង្ហើប​ថា​រូប​គេ​មាន​ជំងឺ​នេះ​យូរ​មក​ហើយ តែ​មិន​ទាន់ធ្វើ​ទុក្ខខ្លាំង​ទ់ើប​តែ​មួយ​រយ៖ចុង​ក្រោយ​នេះ​រូប​គេចាប់​ផ្ដើមធ្វើ​ទុក្ខ​តែ​គេ​មិនចាប់​អារម្មណ៍​នោះ​ទេ។

May be an image of 1 person, standing and text that says "FAN"

Loading...