ច្បាស់ណាស់ ! Harry Kane រដូវកាលក្រោយ បើមិន Barcelona ក៏ Real Madrid ដែរ

0
107

Harry Kane កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស វ័យ ២៨ ឆ្នាំ ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅលីគកំពូលអង់គ្លេស English Premier League ។ កំពុងតែស្ថិតនៅក្នុងផែនការរបស់ក្លិបមួយ ក្នុងការនាំទៅលេងនៅលីគកំពូលអេស្ប៉ាញនារដូវកាលឆ្នាំ ២០២២ ខាងមុខនេះ ។

ក្នុងការផ្ទេរទៅកាន់ លីគកំពូលអេស្ប៉ាញ La Liga នេះមានក្លឹប ២ ដែលកំពុងតែរង់ចាំរូបគេ គឺ ​Real Madrid និង FC Barcelona ដែលទំនងជាបរាជ័យនៅក្នុងការនាំយកកីឡាករលំដាប់ពិភពលោក ដូចជា Haaland, Mbappe និង Neymar ។​ ប្រសិនបើក្លិបទាំង ២ ខាងលើមួយណាដែលបរាជ័យក្នុងការនាំយក កីឡាករល្បីៗមកចូលរួមក្នុងក្រុមនោះ Harry Kane និង ក្លាយទៅជាជម្រើសទី ១ របស់គេភ្លាម ។

គួរឱ្យដឹងដែរថា Harry Kane បានចូលរួមជាមួយ ​Spur តាំងតែពីឆ្នាំ ២០០៩ ដោយបង្ហាញខ្លួនបាន ២៣៤ ប្រកួតរកបាន ១៦០ គ្រាប់ ខណៈដែល ​​Spur ក៏ធ្លាប់ដាក់ឱ្យក្លិបផ្សេងៗខ្ចីជើងកីឡាកររូបនេះដែរ ដោយមានដូចជា Arsenal, Ridgeway Rovers, Watford មុននឹងសម្រេចចិត្តយកមកវិញនិងជាប់ជម្រើសដំបូងរហូតមកទល់សព្វថ្ងៃនេះ ៕

ប្រភព៖ skysport

Loading...