ម៉ាឡេស៊ី រៀនពីថៃ និង វៀតណាម ដើម្បីរៀបចំ VAR ដែលល្អបំផុតនៅតំបន់អាសា៊ន

0
199

សមាគមន៍បាល់ទាត់ម៉ាឡេស៊ី កំពុងរង់ចាំរបាយការណ៍លម្អិតស្តីពីការប្រើប្រាស់ VAR នៅក្នុងប្រទេសថៃ និងវៀតណាម ។

តម្លៃក្នុងការតម្លើង VAR នៅក្នុងកីឡដ្ឋាននិមួយៗ អាចមានតម្លៃរហូតដល់ ១៥ម៉ឺនដុល្លារអាមេរិក ដូច្នេះការតម្លើង VAR នឹងអាចត្រូវធ្វើឡើង ១២កីឡដ្ឋាន នៅក្នុងលីគកំពូលម៉ាឡេស៊ី Super League ។

ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលលោក Datuk S. Sivasundaram បានមានប្រសាសន៍ថា «វាល្អ ក្នុងប្រើប្រាស់ VAR ប៉ុន្តែយើងគួរតែសិក្សាលើវាជាមុនសិន។ យើងនឹងមានការប្រជុំមួយ ដើម្បីជួបពិគ្រោះយោបល់ទាំងអស់»

Thai League to stop using VAR and ARR from April 1 – Football Tribe Asia
«វាជាចំណាយថវិកាច្រើនណាស់ ហើយខ្ញុំពិតជាមិនអាចរៀបរាប់ប្រាប់អ្នកបានទេនៅពេលដែលយើងកំពុងតែអនុវត្តនូវអ្វីមួយដូចជា VAR នេះ »

FAM not in a rush to use VAR
«ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ពួកយើងនៅពេលនេះ គឺត្រូវសិក្សាគ្រប់យ៉ាងជាមុនសិនពី VAR។ យើងនឹងលើកវាឡើងក្នុងអំឡុងពេលការប្រជុំបន្ទាប់ទៀត»

Benjamin Tan on Twitter: "Our referees department getting ready to return with the VAR for our Toyota Thai League matches We now have 48 qualified VAR referees. #FAThailand #thaileague #thaifootball #VAR… https://t.co/6CoizIea5I"

ប្រភព៖ PSBSport

Loading...