កម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀមស៊ីហ្គេមចុងឆ្នាំនេះហើយ

0
289

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏ដូចជា គណៈកម្មាធិការជាតិ CAMSOC កំពុងតាមដានត្រួតពិនិត្យមើលវឌ្ឍនភាពការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ ដើម្បីកសាងសមត្ថភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ដែលត្រូវហ្វឹកហាត់ត្រៀមផង និងត្រូវតែទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងពេលជាមួយគ្នាដែរ ដោយវិបត្តិនេះកំពូងបង្កផលប៉ះពាល់ជាទូទៅ ក៏ដូចជាប៉ះពាល់ដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិយើងដែរ។ ទោះយ៉ាងនេះក្តី ក៏ការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ ត្រូវបានធ្វើឡើងប្រមាណ១០ប្រភេទកីឡាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC បានគូសបញ្ជាក់ថា បច្ចុប្បន្នយើងបានមូលមតិគ្នានៅក្នុងកិច្ចពិភាក្សាគ្នាជាញឹកញាប់ជាមួយឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលឯកឧត្តមទទួលបន្ទុកវិស័យកីឡាទាំងមូលបានបង្ហាញឆន្ទៈចង្អុលឱ្យក្រុមការងារបច្ចេកទេសទាំងអស់ ឱ្យរៀបចំការហ្វឹកហាត់បន្ត ក៏ដូចជាស្នើសុំឱ្យសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំឱ្យពិនិត្យមើលលទ្ធភាពនៃការប្រមូលផ្តុំឡើងវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ដូច្នេះពេលវេលានេះកាន់តែខើចទៅៗ ដែលយើងត្រូវតែរៀបចំការប្រមូលផ្តុំហ្វឹកហាត់ត្រៀមឱ្យបានមុនពេលប្រកួតយ៉ាងហោចណាស់ក៏បាន៧ខែទៅ៨ខែដែរ ដើម្បីបង្កើនសមត្ថភាពកម្លាំងកាយបច្ចេកទេសរបស់យើងឱ្យមានសមត្ថភាពមួយមានភាពស្មើមុខស្មើមាត់ទាំងកម្លាំងកាយ បច្ចេកទេស ក្នុងការប្រកួតប្រជែងមេដាយ តាមគោលបំណងរបស់យើងដែលចង់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្យ៉ាងទៀត ការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំលើគ្រប់ប្រភេទកីឡាទាំងអស់នេះ អាចបង្កើនគុណភាពបច្ចេកទេសបានផង ហើយអាចការពារការរីករាលដាលនៃជំងឺកូវីដ-១៩បានផង ដែល២ចំណុចសំខាន់ៗទាំងពីរនេះ គឺជាយុទ្ធសាស្ត្រត្រូវដើរស្របគ្នា ហើយអ្វីដែលសំខាន់គឺឆន្ទៈដ៏មោះមុតរបស់កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក សហព័ន្ធកីឡាជាតិនីមួយៗ បូកជាមួយគោលការ ណ៍ដឹកនាំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា អគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា ស្របគ្នានឹងការជួយគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC ដើម្បីជំរុញឱ្យយុទ្ធសាស្រ្តទាំងពីរនេះដើរទន្ទឹមគ្នា។ យើងត្រូវកែប្រែការហ្វឹកហាត់តាមគន្លងថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះលទ្ធភាពរបស់សហព័ន្ធកីឡាជាតិនីមួយៗនៃការប្រមូលផ្តុំហ្វឹកហាត់មានភាពខុសៗគ្នា ដោយយើងផ្តល់លទ្ធភាពការគ្រប់គ្រងកន្លែងហ្វឹកហាត់ណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធានាបាននូវការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បាន ធានាបាននូវការស្នាក់នៅរួម ការហូបចុករួម បិទទីតាំងហ្វឹកហាត់របស់ខ្លួនបានប្រកបដោយសុខសុវត្ថិភាពបាន ទើបក្រសួងអប់រំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងNOCC លើកទឹកចិត្តឱ្យប្រភេទកីឡាជាតិនោះ អាចហ្វឹកហាត់បាន។ ប៉ុន្តែបើសហព័ន្ធកីឡាជាតិណាខ្លះដែលមិនទាន់អាចទៅរួច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងរង់ចាំពេលវេលាអំណោយផលធូរស្បើយពីជំងឺកូវីដ-១៩សិន។ មកដល់ពេលនេះមានសហព័ន្ធកីឡាជាតិប្រមាណ១០ហើយ ដែលចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមស៊ីហ្គេមចុងឆ្នាំ២០២១ហើយ ខណៈសហព័ន្ធកីឡាជាតិផ្សេងៗទៀតកំពុងរៀបចំពិនិត្យមើលលទ្ធភាពប្រមូលផ្តុំ ដូចជានៅ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានទីធ្លាហ្វឹកហាត់ធំទូលាយ ដែលមានប្រមាណ១០ប្រភេទកីឡាដែរ សម្រាប់ការហូបចុក ស្នាក់នៅរួម ហ្វឹកហាត់រួម បានប្រមាណ៣០០នាក់នៅទីនោះដែរ។​ ប្រសិនបើក្រោយបញ្ចប់វិបត្តិជំងឺកូវីដ-១៩ នោះការប្រមូលផ្តុំហ្វឹកហាត់ទ្រង់ទ្រាយធំគ្រប់ប្រភេទកីឡាទាំងអស់នឹងត្រូវធ្វើឡើងភ្លាមៗ ដើម្បីត្រៀមប្រជែងមេដាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​CAMSOC តែងតែធ្វើទំនាក់ទំនងជាប់រហូតជាមួយសាធា រណរដ្ឋប្រជាមានិតចិន ក្រសួងកីឡាចិន តាមរយៈស្ថានទូតចិន តែងតែបញ្ជូនសារទៅវិញទៅមកជាមួយកម្ពុជា ក្នុងការភ្ជាប់ជំនួយអភិវឌ្ឍន៍ជំនាញបច្ចេកទេសកីឡាករកម្ពុជា ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ដែលជាការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយយើងបានត្រៀមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬពីរនាក់ ក្នុង១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រងដឹកនាំកូនសិស្សរបស់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់ការហ្វឹកហាត់នៅប្រទេសចិន ដោយត្រៀមចេញទៅហ្វឹកហាត់នៅក្នុងខែកក្កដា ឬខែសីហា ឆ្នំា២០២១។ អត្តពលិកកម្ពុជាចំនួន ១៣៥នាក់របស់កម្ពុជានេះ គឺជាអត្តពលិកដែលមានគុណភាព ខ្ពស់ៗជាងគេបំផុត ​ក្នុងចំណោមជាង១០ប្រភេទកីឡា ដែលភាគីចិនជាអ្នកមកជ្រើសរើសដោយខ្លួនឯង។ ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជាលើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេ ត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ រីឯកីឡាករ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កីឡាការិនីមានឈាមជ័រជាខ្មែរផ្សេងៗទៀតរស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្តឱ្យបន្តការហ្វឹកហាត់ក្នុងពេលដំណាលគ្នាផងដែរ៕

Loading...