លេងល្អប៉ុណ្ណឹងហើយ លោក សុក វាសនា ថាកីឡាករខ្មែរខ្លួន ឆ្នាំនេះស្ទើរជាឆ្នាំមុន

0
469

កង្វះបទពិសោធពីកូនក្រុមមួយចំនួនត្រូវបានលោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីតចាត់ទុកជាកត្តាលំបាកមួយក្នុងការប្រកួត Metfone Cambodian League 2021 ចំនួនលើកកន្លងទៅ។

ពេលសួរពីសមត្ថភាពកូនក្រុម គ្រូបង្គោលក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាធីត សុក វាសនា បានឱ្យដឹងថាកីឡាករខ្មែរឆ្នាំនេះខ្សោយជាងឆ្នាំមុន ដ្បិតពួកគេជាសមាជិកថ្មីមិនសូវមានបទពិសោធ។

ត្រង់ចំណុចនេះលោកពន្យល់ថា ៖«ដោយសារឆ្នាំនេះយើងរុះរើ និងដោយសារកីឡាករចាស់ៗមួយចំនួនគាត់លាឈប់ ហើយមួយចំនួនទៀតត្រូវផ្លាស់ប្ដូរក្រុម ហើយនៅសល់មួយចំនួនតូចធ្លាក់ទម្រង់លេងទៅទៀត អីចឹងយើងត្រូវតែដាក់កីឡាករថ្មីក្មេងៗមួយចំនួន ដើម្បីទទួលបានបទពិសោធន៍ថ្មី អ៊ីចឹងការលេងវាតែងតែមានចន្លោះប្រហោងច្រើន»។

លោក សុក វាសនា អះអាងថា នឹងព្យាយាមកែតម្រូវចំណុចខ្វះខាតក្នុងក្រុម និងរំពឹងថា កូនក្រុមទទួលបានបទពិសោធល្អៗច្រើនថែមទៀតដើម្បីធ្វើឲ្យបានកាន់តែប្រសើរក្នុងការប្រកួតក្រោយៗទៀត៕

Loading...