ស៊ីហ្គេមឆ្នាំនេះ កម្ពុជា មិនចូលរួមក្នុងវិញ្ញាសារបាល់ទាត់ឡើយ ក្នុងប្រភេទកីឡា E-Sport

0
172

សហព័ន្ធកីឡាអេឡិចត្រូនិក វៀតណាម​បាន​ដាក់​វិញ្ញាសា​ចំនួន ៨ រួមមាន​វិញ្ញាសា Arena Of Valor, PUBG Mobile-Team, PUBG Mobile-Individual, Free Fire, League of Legends, FIFA Online, Cross Fire និង​វិញ្ញាសា Mobile Legends ដើម្បីឱ្យប្រទេសអាស៊ាន ចុះឈ្មោះប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំនេះ នៅប្រទេសវៀតណាម ។

ក្នុងនោះដែរកម្ពុជា​ បានសម្រេចថានឹងចូលរួមក្នុងវិញ្ញាសារ ៣ (PUBG Mobile-Team, PUBG Mobile-Individual និង Mobile Legends) នៃប្រភេទកីឡាអេឡិកត្រូនិក ២ ប្រភេទគឺ Pub-G និង Mobile Legend ។

ដ្បិតតែកម្ពុជាចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាអេឡិកត្រូនិក និង វិញ្ញាសារតិចក្តី ក៏ប៉ុន្តែវិញ្ញាសារទាំងនោះគឺកម្ពុជាមានសង្ឃឹមខ្ពស់ក្នុងការស្វែងរកមេដាយជូនជាតិ ដោយសារតែកម្ពុជាមានការប្រកួតប្រជែងជើងឯកវិញ្ញាសារទាំងអស់នេះទាំងក្នុងស្រុក និង អន្តរជាតិ ដែលបាននាំមេដាយជូនកម្ពុជាជាច្រើន ។

ចំពោះវិញ្ញាសារកីឡាបាល់ទាត់របស់កីឡាអេឡិចត្រូនិក ដែលមានដូចជា PES និង FIFA វិញ កម្ពុជា មិនបានដាក់ពាក្យចូលរួមប្រកួតប្រជែងឡើយ ដោយសារតែសហព័ន្ធ E-Sport កម្ពុជា គិតថាមិនអាចប្រជែងមេដាយបាន ព្រោះមិនធ្លាប់មានបទពិសោធន៍លើឆាកអន្តរជាតិនានា ទោះបីជាមានអ្នកលេង និង គាំទ្រជាច្រើនក្តី
 ៕
Loading...