ផ្លូវការហើយ ! វិសាខា ទទួលបានកៅអី​ AFC CUP ពូល ​H ដោយផ្ទាល់បើឈ្នះ ក្រុមមកពីទីម័រ

0
425

ក្លិបបាល់ទាត់វិសាខា ត្រូវមានភារៈកិច្ចចូលរួមក្នុងវគ្គជម្រុះ ពានរង្វាន់ក្លិបធំលំដាប់ទី ២ របស់អាស៊ី AFC CUP 2021 ដោយក្លិបមួយនេះ ត្រូវជម្រុះជាមួយនឹងក្លិបមកពីទីម័រ Lalenok United ដើម្បីចម្រាញ់យកក្រុមខ្លាំង ១ ទៅចូលរួមក្នុងពូល H នៃពានរង្វាន់ AFC CUP 2021 ។

កាលដើមឡើយវិសាខា របស់កម្ពុជា ត្រូវជម្រុះវគ្គនេះរួច ត្រូវឡើងទៅប៉ះជាមួយនឹងក្រុម Persipura ដែលជាក្រុមខ្លាំងនៅឥណ្ឌូនេស៊ី ក៏ប៉ុន្តែដោយសារតែក្លិបមីយ៉ាន់ម៉ា ២ បានបោះបង់សិទ្ធចូលរួមពាននេះ ក្រោយមានវិបត្តិនយោបាយទើបក្លិបកម្ពុជាមួយនេះទទួលបានឱកាសល្អនេះ ។ ចំណែកឯក្លិប Persipura របស់ឥណ្ឌូនេស៊ី ត្រូវបាន AFC អនុញ្ញាតិឱ្យឡើងទៅកាន់វគ្គចែកពូលដោយមិនបាច់ជម្រុះឡើយ ដែលត្រូវចូលរួមក្នុងពូល I ដែលក្លិបមីយ៉ាន់ម៉ា បានដកខ្លួនចេញ ។

គួរឱ្យដឹងដែរថា ប្រសិនបើ វិសាខា ឈ្នះក្រុម ​Lalenok នោះនឹងចូលរួមពូល H ដែលមានក្រុម  Kedah Darul Aman (ម៉ាឡេស៊ី) Lion City Sailor (សិង្ហបូរី) និង Saigon (វៀតណាម) ៕

ប្រភព ៖ FFC

Loading...