Messi Jay បំបែកកំណត់ត្រាមួយឱ្យថៃ នៅ J-League

0
170

Chanathip Songkrasin បានក្លាយជាកីឡាករដំបូងគេមកពីប្រទេសថៃដែលបង្ហាញខ្លួនបាន ១០០ ដងក្នុងការប្រកួតប្រជែងលីគបាល់ទាត់ជប៉ុន​J-League 1។

FB_IMG_1603340104242

Chanathip បានបង្ហាញខ្លួនជាលើកទី ១០០ របស់ខ្លួននៅក្នុងការប្រកួត J1 ពេល​ដែល​ក្រុម Hokkaido Consadole Sapporo យក​ឈ្នះ​ក្រុម Vegalta Sendai ក្នុង​លទ្ធផល​២​ទល់​១ ខណៈដែល​មួយ​គ្រាប់​ក្នុង​ចំណោម​នេះ​កីឡាករជម្រើស​ជាតិ​ថៃជាអ្នក​បញ្ជូនបាល់បានមួយគ្រាប់​ដែរ។

 

រដូវកាលឆ្នាំ ២០២១ គឺជារដូវកាលទី ៥ របស់ Chanathip ជាមួយ Consadole បន្ទាប់​ពីគាត់បានពាក់អាវរបស់ក្លឹបគឺនៅពាក់កណ្តាលរដូវកាល ២០១៧ ដែលកាល​នោះគាត់បង្ហាញខ្លួនជាកីឡាករខ្ចី​ជើង Muangthong United ។ នៅរដូវកាលបន្ទាប់ Consadole បានសម្រេចចិត្តចុះហត្ថលេខាលើ Chanathip លើកុងត្រាអចិន្រ្តៃយ៍ បន្ទាប់ពីបានបង្ហាញពីការបង្ហាញទម្រង់គួរឱ្យចាប់អារម្មណ៍នៅក្នុងការ​ប្រកួតប្រជែង J1 ។

Chanathip Songkrasin Consadole Sapporo

Chanathip Songkrasij ក៏ទទួលបានសមិទ្ធិផលជាច្រើនជាមួយក្លិបដែលមានមូលដ្ឋាននៅ​Sapporo ដូចជាកីឡាករល្អបំផុតរបស់​ក្លិបប្រចាំរដូវកាល ២០១៨, ជាប់​ក្នុងក្រុម១១នាក់ល្អបំផុតសម្រាប់រដូវកាលឆ្នាំ ២០១៨ ក្រៅពីត្រូវបានតែងតាំងជាប្រធានក្រុមក្នុងការប្រកួតមួយចំនួនក្នុងរដូវកាល ២០២០។

បច្ចុបុ្បន្ន Consadole ឈរ​លេខ ១៤​ក្នុង​តារាង J League 1 មាន ១១ពិន្ទុ​ពី​ការ​លេង​បាន​១០​ប្រកួត។ ប្រកួតបន្ទាប់​ពីពួក​គេ​ត្រូវ​ជួប  Shonan Bellmare ក្នុង​ទឹក​ដី​ខ្លួនឯង៕

Loading...