យប់ថ្ងៃ ២ ឧសភា នេះ Spur និងពាក់អាវនិមិត្តសញ្ញាអង្ការមួយរបស់កម្ពុជា ដើម្បីរៃរង្គាស់ប្រាក់ជួយកម្ពុជា

0
257

អង្គារផ្កាយសមុទ្រកម្ពុជា (ISF Cambodia) បានប្រកាសជាពត៌មានថា តាមរយៈភាពជាដៃគូរបស់គេ និង AIA Cambodia ក្លិបបាល់ទាត់ Tottenham Hotspur នឹងពាក់អាវកីឡាដែលត្រូវបានបោះពុម្ពជាពិសេសដោយមាននិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រកម្ពុជានៅក្នុងកំឡុងការប្រកួត Premier League តទល់នឹងក្លឹប Sheffield United នៅថ្ងៃអាទិត្យ ទី២ ខែឧសភានៅវេលាម៉ោង១៩.១៥នាទី BST (រឺថ្ងៃច័ន្ទ ទី៣ ខែឧសភាព ម៉ោង១.១៥ GMT +7) ។

អង្គារផ្កាយសមុទ្រកម្ពុជា (ISF Cambodia) បានប្រកាសថាពិតជាមានកិត្តិយសក្រៃលែងដែលទទួលបានឳកាសដ៏វិសេសវិសាលក្នុងការក្លាយជាដៃគូសហការជាមួយនឹងក្រុមការងារដ៏លេចធ្លោ និងក្នុងការបន្តលើកកម្ពស់ការយល់ដឹង និងផ្តល់ការគាំទ្រដល់កម្មវិធីអប់រំ ថែទាំសុខភាព និងកីឡារបស់យើងបន្តទៅទៀត ។
បន្ទាប់ពីការប្រកួតនេះ ក្លឹបបាល់ទាត់ Tottenham Hotspur នឹងដាក់ដេញថ្លៃអាវកីឡាដែលត្រូវបានពាក់ និងចុះហត្ថលេខាដោយកីឡាកររបស់ក្លឹប ។ ថវិកាទាំងអស់ដែលបានពីការដេញថ្លៃតាមប្រព័ន្ធអ៊ីធើណេតនេះនឹងត្រូវបានបរិច្ចាកជូនដល់អង្គការផ្កាយសមុទ្រកម្ពុជា និងមូលនិធិ Tottenham Hotspur Foundation ។ កិច្ចសហការ និងអ្នកចូលរួមរៃអង្កាសដ៏អស្ចារ្យទាំងនេះបានដំណើរការឡើងក្នុងវេលាមួយដ៏សមគួរបំផុត ក្នុងខណៈដែលក្រុមគ្រួសារជាច្រើននៅប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីឌ ១៩ ។

ប្រភព ៖ ISF Cambodia

Loading...