សាលី ​អ៊ូម៉ើត ៖ សព្វថ្ងៃខ្ញុំខិតខំប្រឹងប្រែងគឺ ដើម្បីទង់ជាតិកម្ពុជា និង ពុកម៉ែបងប្អូន

0
137

កីឡាករ​ជើង​ខ្លាំង​លើ​វិស័យ​កីឡា​ម៉ូតូ​ទឹក​ សាលី ​អ៊ូម៉ើត​ លើក​ឡើង​លើ​ហ្វេសបុក​របស់​ខ្លួន​ថា​ «ការ​ខំប្រឹង​ប្រែង​របស់​ខ្ញុំ​ដើម្បី​ប្រទេស​ខ្ញុំ​ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បើ​ទោះបី​ជា​មាន​ការ​លំបាក​នឿយ​ហត់​យ៉ាងណា​ក៏​ដោយ​ខ្ញុំ​នៅ​តែ​បន្ត​វា​ដើម្បី​រក​ជ័យជម្នះ​មុខមាត់​ជូន​ប្រទេស​កម្ពុជា​ និង​ពុក​ម៉ែ​បង​ប្អូន KH»​ ដែល​ពាក្យ​ទាំង​នេះ​គឺ​ពិត​ជា​ឲ្យ​ប្រជាពលរដ្ឋខ្មែរគោរព​មែន។​ ក្នុង​ន័យ​ទាំង​ប៉ុន្មាន​នេះ​គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​ដើម្បី​ជ័យជម្នះ​ជូន​ប្រទេស​ជាតិ​ មុខមាត់​ប្រទេស​ជាតិ​ រួម​និង​ក្រុម​គ្រួសារ​ខ្លួន​ផង​ដែរ។​

ការ​លើក​ឡើង​របស់​ សាលី អ៊ូម៉ើត

បញ្ជាក់​ដែរ​ថា​ ប៉ុន្មាន​ថ្ងៃ​នេះ​កីឡាករ​កម្ពុជា​២រូប​រួម​មាន​ សាលី ​អ៊ូម៉ើត​ និង​ ម៉ីន​ ម៉ូស្តាន​ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤-៥​ ក្នុង​កម្មវិធី​ប្រណាំង​ម៉ូតូ​ពិភពលោក​នៅ​ថៃ។​ អ្វី​ដែល​អស្ចារ្យ​បំផុត​នោះ​គឺ​រូប​គេ​ថា​តាំង​ពី​មុន​មក​ក្នុង​ Top 5​ មិន​ដែល​មាន​ជាប់​ឈ្មោះ​កីឡាករ​អាស៊ី​នោះ​ឡើយ​ ប៉ុន្តែ​ឥលូវ​មាន​កម្ពុជា​២​រូប​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ។​ សាលី​ អ៊ូម៉ើត​ ក៏​ជា​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ធ្លាប់​ឈ្នះ​មេដាយ​ និង​ពាន​ជា​ច្រើន​នា​ពេល​កន្លង​ទៅ៕​

Loading...