កីឡាការិនីជើងឯកស្នូកឃ័រពិភពលោក ស្រួង ភាវី លេងកីឡានេះគឺមិនមែនដើម្បីប្រាក់ឡើយ

0
112

កីឡាការិនី ស្រួង ភាវី បាន​បង្ហើប​ថា ​មាន​គេ​សួរ​ខ្លួន​ថា ​ហ្វឹកហាត់​កីឡា​​នឹង (ស្នូកឃ័រ) បាន​លុយ​ប៉ុន្មាន បាន​ប្រាក់​ខែ​ប៉ុន្មាន?

ទាក់​ទង​សំនួរ​នេះ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ដែល​មាន​ស្រុក​កំណើត​នៅ​ត្បូង​ឃ្មុំ​ខាង​លើ​បាន​​និយាយ​ថា «​ខ្ញុំ​ហាត់​កីឡា​​នេះ​មិន​មែន​ដើម្បី​លុយ​ទេ​ គឺ​ដើម្បី​ជាតិ​»។

កីឡា​ការិនី​ ស្រួង ភាវី ជា​​​ជើង​ខ្លាំង​មួយ​រូប​របស់​កម្ពុជា ដែល​​​បាន​និង​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ ហើយ​​កូន​អ្នក​​ត្បូង​ឃ្មុំ​រូប​នេះ​​ក៏ជា​ជើង​ខ្នាំង​កីឡា​មួយ​នេះ​នៅ​ទឹក​ដី​កូរ៉េ​ផងដែរ​។ ភាវី ​ធ្លាប់​បាន​ចូល​រួម​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ជា​ច្រើន​ដង​​រួច​មក​ហើយ​ ក្នុង​នោះ​ក៏​ធ្លាប់​ឈ្នះ​ជើង​ឯក​កម្រិត​អាស៊ី​ជូន​កម្ពុជា ​​កាល​ឆ្នាំ២០១៨ និង​ឈ្នះ​មេដាយ​សំរឹទ្ធ កម្រិត​ពិភព​លោក​កាល​ឆ្នាំ​២០១៨​ ។​​​ នៅ​ឆ្នាំ​២០១៩​ កីឡា​ការិនី​ដដែល​ ​ជាប់​ជា​កីឡា​ការិនី​ឆ្នើម​ប្រចាំ​ទ្វី​បអាស៊ី​ លើ​ប្រភេទ​កីឡា​ស្នូឃ័រ​(ការ៉ុម)​ផងដែរ​៕

Loading...