កីឡដ្ឋានខេមរៈភូមិន្ទ ដាក់លក្ខខណ្ឌពិសេសមួយសម្រាប់ការប្រកួតនៅទីនេះ ក្រោយពីបញ្ចប់ការសាងសង់

0
2194

ទីលាន​បាល់ទាត់​របស់​ក្លឹប​​ក្រសួង​ការពារ​ជាតិ ឬ​ ទ័ព បាន​ចាប់​ផ្ដើម​ជួសជុល​​មាន​​មួយ​រយៈ​ពេល​​ហើយ ​និង​គ្រោង​ស្រេច​ឲ្យ​បាន​រួច​រាល់​ក្នុង​រយៈ​ពេល​៣​ខែ​ទៀត​​ ហើយ​ក្លឹប​កំណត់​ថា ការ​ប្រើប្រាស់​យ៉ាង​ច្រើន​បំផុត​ត្រឹម​២​ដង​ក្នុង​១​សប្ដាហ៍​។

បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក ថោង ឧត្ដម អ្នក​ចាត់ការ​ក្រុម​ទ័ព​បាន​ឲ្យ​ដឹង​ថា ​ជំហ៊ាន​ដំបូង​នេះ​​គឺ​ប្រើ​ទឹក​ប្រាក់​១៥​ម៉ឺន​ដុល្លារ​ ដោយ​​បំពាក់​ប្រព័ន្ធ​ស្រោចស្រប់​ស្មៅ និង​បំពាក់​ស្មៅ​តែ​ប៉ុណ្ណោះ។ ស្មៅ​​ទីលាន​ប្រកួត​​ ដែល​បំពាក់​ដោយ​ស្មៅ​ធម្មជាតិ​គឺ​មាន​ការ​ធានា​ដល់​៥​ឆ្នាំ​​ក្នុង​ការ​ប្រើប្រាស់។ ប៉ុន្តែ​វា​អាស្រ័យ​លើ​ការ​ថែទាំ និង​ការ​ប្រើប្រាស់ ពោល​គឺ​អាច​ប្រើ​ត្រឹម​២​ពេល​ក្នុង​១​សប្ដាហ៍​ មិន​អាច​ប្រើ​ដូច​មុន​​ឡើយ​។

​ក្រោម​មូលហេតុ​​នេះ​ទើប​ក្លឹប​សម្រេច​បំពាក់​​ស្មៅ​សិប្បនិមិត្ត​នៅ​ក្រោយ​បង្គោល​ទី​ទាំង​សង​ខាង ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​​ទីលាន​ស្មៅ​ធម្មជាតិ​។ ក្រៅ​ពី​នេះ​ក្លឹ​ប​នៅ​មាន​គម្រោង​បន្ទាប់​បន្ទាប់​​ទៀត​គឺ​ការ​​សាងសង់​បន្ទប់​​ស្នាក់​នៅ​កីឡាករ​​បន្ថែម​ និង​ការ​ជួសជុល​បន្ថែម​ត្រង់​ចំណុច​គណៈអធិបតី​អង្គុយ​​ទស្សនា​​ជា​ដើម​ ដែល​មាន​កញ្ចប់​ទឹក​ប្រាក់​ប្រមាណ​ជា​ជាង​៥០​ម៉ឺន​ដុល្លារ​អាមេរិក​​៕​

Loading...