ខ្សែ​ការពារ​អង្គរថាយហ្គឺរ ត្រូវរ៉ាប់រងការចាយវាយផ្ទាល់ខ្លួនផង ផ្ញើរលុយជូនម្តាយផង និង បង់ធនាគារផង

0
158

 

ខ្សែ​ការពារ​កណ្ដាល​របស់​ក្លឹប​​ Angkor Tiger កែវ សារ៉ាត ​បង្ហើប​ថា រាល់​ពេល​បើក​ប្រាក់​ខែ​មក​ម្ដង​ៗ តែ​ង​​ផ្ញើ​ប្រាក់​​ឲ្យ​ម្ដាយ​នៅ​ស្រុក​កំណើត​ពាក់​កណ្ដាល ទុក​​ចំណាយ​ប្រចាំ​ថ្ងៃ​ខ្លះ និង​បង់​ធនាគារ​​មួយ​ផ្នែក​។

យុវជន​វ័យ ២០ ឆ្នាំ​​​ខាង​លើ​​ជា​កូន​អ្នក​មាន​ជីវភាព​ខ្វះខាត ពោល​គេ​ត្រូវ​មាន​ភារកិច្ច​ជួយ​គ្រួសារ។ កូន​អ្នក​ក្បាល​ស្ពាន​ខេត្ត​ស្វាយរៀង​រូប​នេះ​​​មាន​បង​ប្អូន​ពីរ​នាក់​ បច្ចុប្បន្ន​ម្ដាយ​របស់​គេ​លក់​បាយ​បន្តិច​បន្តួច​នៅ​ផ្ទះ​។ ចំណែក​ឪពុក​របស់​គេ​បាន​ស្លាប់ហើយ​។ ​

កូន​ប្រុស​ច្បង​រូប​នេះ​​បាន​បង្ហើប​ទៀត​ថា តាំង​ពី​បាន​ជាប់​ជា​កីឡាករ​អាជីព​​នា​អំឡុង​ឆ្នាំ​២០១៧-២០១៨​​ វិស័យ​​មួយ​នេះ​បាន​សម្រួល​ដល់​ជីវភាព​​អ្នក​ផ្ទះ​​របស់ស​គេ​បាន​ប្រហែល ៥០ % ដែរ​ក្នុង​មួយ​ខែ​ៗ។ ​​​​​​កែវ សារ៉ាត បាន​​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ២០១១ ដោយ​លេង​ឲ្យ​​យុវជន​ក្រោម​អាយុ ១៣ ​ឆ្នាំ​របស់​ក្រុម​មួយ​នៅ​ខេត្ត​ស្វាយ​រៀង។ ក្រោយ​មក​ដល់​ឆ្នាំ​២០១៦ គេ​ក៏​បាន​​ជាប់​​ឈុត​យុវជន​​​ក្រោម​អាយុ​១៨​ឆ្នាំ​ស្វាយរៀង​ ដល់​ឆ្នាំ​២០១៧-២០១៨ គេ​ក៏​​ត្រូវ​បាន​លោក​ សុខ វាសនា ខ្ចី​ជើង​មក​កាន់​អាស៊ីអឺរ៉ុប ​ដល់​ឆ្នាំ​២០១៩​​អាស៊ីអឺរ៉ុប​ទិញ​ដាច់ និង​ចុង​ក្រោយ​ដល់​ឆ្នាំ​២០២០ ក៏​ផ្ទេរ​មក​កាន់​ Tiger៕

Loading...