ល្ហៀងៗមកទៀតហើយថា Mbappe ត្រៀមទៅ Real Madrid ច្បាស់ៗ

0
114

កាលពីពេលកន្លងទៅនេះ លោក Perez ប្រធានក្លិប Real Madrid បានបង្ហើបថា ក្លិបនឹងមិនមានខ្ទង់ចំណាយឡើយ ក្នុងការទិញយកកីឡាករលំដាប់ៗ ដូចជា Mbappe Neymar និង Haaland ជាដើម មកចូលរួមជាមួយនឹងក្លិបសម្រាប់រដូវកាលថ្មីខាងមុខនេះ ។

មកទល់នឹងពេលនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែមានកាសែតក្នុងស្រុកអេស្ប៉ាញមួយបានចុះផ្សាយថា Mbappe កំពុងតែស្វះស្វែងដើររកផ្ទះ ដើម្បីស្នាក់នៅក្នុងទីក្រុង Real Madrid នៃប្រទេសអេស្ប៉ាញ ដែលត្រូវបានគេគិតថាមិនយូរមិនឆាប់កីឡាកររូបនេះនឹងផ្ទេរមកកាន់ La Liga ។

គួរឱ្យដឹងដែរថា កាលពីពេលកន្លងទៅនេះ ក្លិប​បាល់ទាត់ Paris Saint Germain បានដាក់តម្លៃខ្លួនកីឡាករសញ្ជាតិបារាំងមួយនេះ ក្នុងតម្លៃ ១៨០ លានដុល្លារ ដើម្បីអាចផ្ទេរទៅកាន់ក្លិបថ្មីបាន ៕

ប្រភព ៖ goal

Loading...