Juventus ចង់បាន Dembélé រហូតដាក់តម្លៃកប់ពពក

0
108

ក្លិបបាល់ទាត់ Juventus បានបញ្ចេញព័ត៌មានថាកំពុងតែទាក់ទងក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធមួយរូបពីក្លិបបាល់ទាត់ Barcelona គឺកីឡាករ Ousmane Dembélé សញ្ជាតិបារាំង ដែលមានវ័យត្រឹមតែ ២៣ ឆ្នាំតែប៉ុណ្ណោះ ។

ជាមួយនឹងការនាំយកទៅ Juventus ក្លិបអ្នកមានរបស់អ៊ីតាលីរួបនេះ បានបញ្ជាក់ថានឹងផ្តល់ទឹកប្រាក់ចំនួន ៦០ លានដុល្លារដល់ Barcelona ប្រសិនបើព្រមបើកផ្លូវឱ្យកីឡាកររូបនេះទៅលេងនៅអ៊ីតាលី ។

យ៉ាងណាមិញ ក្លិបខាងលើនេះមិនបានបញ្ជាក់ឡើយថា និងផ្តល់កុងត្រារយៈពេលប៉ុន្មាន និងប្រាក់ខែប៉ុន្មាននោះឡើយ ​។ Ousmane Dembélé បានជាប់ជម្រើសជាតិបារាំងតាំងតែពីឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនបាន ២៣ ប្រកួត និង​ រកបាន ៣ គ្រាប់ ៕

ប្រភព ៖ transfermkt

Loading...