Frutos ចាប់លេងបាល់មិនដល់ ៥ ឆ្នាំផង បានលេងនៅ La Liga

0
138

Jorge de Frutos កីឡាករសញ្ជាតិអេស្ប៉ាញ កំពុងតែលេងនៅក្លិប Levante ដែលជាក្លិបមួយនៅលីគកំពូលអេស្ប៉ាញ ។ ដ្បិតតែក្លិបនេះ មិនសូវជាខ្លាំងប៉ុន្មានមែន​ ក៏ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ បានទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយពីកាសែតអេស្ប៉ាញមួយបានទម្លាយអំពីជីវប្រវត្តិរបស់គេ ។

Jorge de Frutos មានអាយុ ២៤ ឆ្នាំ ទើបតែបានចាប់ផ្តើមលេងបាល់នៅអាយុ ១​៧ ឆ្នាំតែប៉ុណ្ណោះ ដោយលេងឱ្យក្លិប R. Majadahonda ។ ចូលដល់វ័យ ១៩ ឆ្នាំគេបានជួយឱ្យក្រុមឡើងមកកាន់លីគទី ២ ជាលើកដំបូង ដែលនេះហើយជាមូលហេតុដែល Real Madrid យកគេមកចូលរួមក្រុមក្នុងឆ្នាំ ២០១៩ មុននឹងផ្លាស់មកលេងនៅក្លិបបច្ចុប្បន្នកាលពីឆ្នាំ ២០២០ មកទល់នឹងបច្ចុប្បន្ន ។

កីឡាករដែលសព្វថ្ងៃមានតម្លៃខ្លួនដល់ទៅ ១០ លានដុល្លារនេះ ត្រូវបានគេដឹងថា គឺជាកីឡាករដំបូងរបស់ តំបន់ Navares de Enmedio នៃទីក្រុង Segovia ដែលមានលេងនៅ La Liga ។ ក្នុងរដូវកាលនេះ គេបានកំពុងតែឡើងជើងខ្លាំង ដោយជាកីឡាករបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបានច្រើនជាងគេ និង ជាកីឡាករតែម្នាក់របស់ក្លិបនេះ ដែលបានស៊ុតបញ្ចូលទី ៤ ព្រឹត្តិការណ៍ផ្សេងគ្នា ៕

Loading...