Mike Tyson ប្រកាសឡើងសង្វៀនសងសឹង គុំនុំចាស់កាលពីជាង ២០ ឆ្នាំមុន ចុងខែកញ្ញាខាងមុខនេះ

0
149

អតីតកីឡាករប្រដាល់លំដាប់ពិភពលោក Mike Tyson បានប្រកាសអំពីការប្រកួតរបស់ខ្លួននៅក្នុងឆ្នាំនេះ ដែលគ្រោងនឹងធ្វើឡើងនាចុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ ដោយនឹងប៉ះគ្នាជាមួយនឹងកីឡាករលំដាប់ពិភពលោកដូចគ្នា គឺ Lennox Lewis ។

Lennox Lewis គឺជាកីឡាករប្រដាល់លំដាប់ពិភពលោកមួយរូប ដ្បិតមិនល្បីខ្លាំងដូច Mike Tyson មែន តែកីឡាកររូបនេះគឺជាកីឡាករនិមិត្តរូបរបស់កាណាដា ដោយបានឈ្នះមេដាយមាសប្រដាល់ពិភពលោក ៥ លើក និង មេដាយប្រាក់ ២ លើកផងដែរ ពីការប្រកួតកីឡាកម្រិតពិភពលោកជាច្រើន ។ ម្យ៉ាងវិញទៀត គេគឺជាកីឡាករម្នាក់ក្នុងចំណោម ៦ នាក់ដែលធ្លាប់បំបាក៉ Mike Tyson ក្នុងកាលប្រកួតកាលពីឆ្នាំ ២០០២ ។

គួរឱ្យដឹងដែរថា ការប្រកួតនេះនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ពីស្ថាប័នប្រកួតលំដាប់ពិភពលោក តែបើតាមការអះអាងរបស់កីឡាករ Mike Tyson ការប្រកួតនេះគ្រោងនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែពេលវេលា កីឡាកររូបនេះ នៅមិនទាន់ហ៊ានបង្ហើបនៅឡើយទេ ៕

Loading...