ហត់នឿយហើយ ! ក្រោយពីជួយក្រុមឱ្យលីកពានលីគ Honda ត្រូវហោះមកកម្ពុជា ដើម្បីបញ្ចេញឈ្មោះកីឡាករជម្រើសជាតិកម្ពុជា នៅថ្ងៃចន្ទខាងមុខនេះ

0
347

កីឡាករខ្សែបម្រើ-ប្រយុទ្ធ របស់ក្លិប Neftçi បានជួយឱ្យក្រុមរបស់ខ្លួនលើកពានរង្វាន់លីគកំពូលអាហ្សេបៃហ្សង់ កាលពីយប់មិញនេះ ក្រោយយកឈ្នះក្រុមកំពូលតារាង នៅថ្ងៃប្រកួតចុងក្រោយបិទពានលីគ ដោយលទ្ធផល ១ ទល់នឹង ០ ។

ក្រោយពីបញ្ចប់កម្មវិធីលើកពាននេះភ្លាម Keisuke Honda ដែលមានងារជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងហោះមកកម្ពុជាវិញភ្លាមៗ ដើម្បីមកចូលរួមជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះ FIFA World Cup នៅប្រទេសកាតារ ដែលកម្ពុជា នៅសល់ ៣ ប្រកួតទៀត ។

 

គួរឱ្យដឹងដែរថា Keisuke Honda គ្រោងនឹងមកកម្ពុជា ធ្វើយ៉ាងណាឱ្យទាន់ការចេញបញ្ជីកោះហៅកីឡាករក្រុមជម្រើសជាតិកម្ពុជា ដែលគ្រោងនឹងចេញនៅថ្ងៃចន្ទខាងមុខនេះ ដើម្បីផ្តល់ជាគន្លិះនៅក្នុងការប្រកួតមុននឹងហៅទៅកាតារ ៕

Loading...