Bojan អតីតខ្សែប្រយុទ្ធល្បី Barcelona អាចនឹងមានវត្តមាននៅលីគកំពូលថៃ រដូវកាលក្រោយ

0
168

ក្លិបបាល់ទាត់ Thai Port FC ដែលជាក្លិបមានវត្តមាននៅលីគកំពូលថៃ បានប្រកាសថាកំពុងតែចរចារក្នុងការនាំយក Bojan Krkić Pérez ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Montreal Impact របស់លីគកំពូលកាណាដា​ ។

កីឡាករ Bojan Krkić Pérez​ ត្រូវបានគេដឹងថាគឺជាខ្សែប្រយុទ្ធរបស់ Barcelona ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១១ មុននឹងវិលត្រលប់មកកាន់​ Barcelona ម្តងទៀតពីឆ្នាំ ២០១៣ ដល់ ២០១៤ ។

ចំពោះការមកកាន់លីគកំពូលថៃនេះ ក្លិប Port FC បានរៀបចំកញ្ចប់ទឹកប្រាក់ ៤ ម៉ឺនដុល្លារ សម្រាប់ថ្លៃពលកម្ម ខណៈដែលត្រូវចរចារជាមួយនឹងសាម៉ីក្លិបរបស់ Bojan Krkić Pérez ទៀតក្នុងការទិញផ្តាច់កុងត្រាមកកាន់លីគកំពូលថៃ ។ ជារួមបើការផ្ទេរនេះអាចធ្វើទៅបានមែន ក្លិប Thai Port FC ប្រហែលជាត្រូវចំណាយខ្ទង់ ៣ លានដុល្លារ ៕

Loading...