ទីលាន 7NG របស់ប៉ូលីស នៅតែមិនអាចសម្ភោធបានដដែល គិតមកទល់នឹងពេលនេះ

0
141

ក្លិបបាល់ទាត់នគរបាលជាតិនឹងប្រើប្រាស់ទីលាន សេវីន អេន ជី (7NG) ជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ ព្រមទាំងពានរង្វាន់សម្ដេចហ៊ុន សែនផងដែរ ។

នេះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៨ ដែលពួកគេបានប្រកាសយកទីលានមានមូលដ្ឋានក្នុងឃុំវិហារសួគ៌ ជាផ្លូវការមកមកធ្វើជាទីលានរបស់ខ្លួន។ គិតទៅឆ្នាំនោះដែរ! អតីតក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ឬហៅកាត់ក្រុមប៉ូលិស បានជ្រើសរើសកីឡដ្ឋានសម្រាប់ធ្វើទឹកដីក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ឆ្នាំ២០១៨ បានហើយ នៅឡើយតែការសម្រេចពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ប៉ុណ្ណោះ ពោលគឺទីលានបាល់ទាត់ 7NG ដែលមានទីតាំងនៅឃុំវិហារសួគ៌ តំបន់អភិវឌ្ឍន៍ 7NG ផ្ទាល់តែម្ដង ។

គួរឱ្យសោកស្តាយ សម្រាប់កីឡដ្ឋានខាងលើ ដែលត្រៀមនឹងទទួលក្រុមណាហ្គាវើលដ៏នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ តែបែរជាត្រូវបានប្រកាសលើកពេលវិញ ។ ដែលនេះបានធ្វើឱ្យកីឡដ្ឋាននេះនៅតែមិនទាន់អាចបើកទ្វារទទួលការប្រកួតលីគកំពូលកម្ពុជា បាននៅឡើយ ខណៈដែលមូលហេតុត្រូវបានសហព័ន្ធបិទជិតមិនទាន់ប្រកាសនៅឡើយ ។

កាលពីរដូវកាលមុនៗ នគរបាលជាតិ ប្រើប្រាស់កីឡដ្ឋានស្ដាតចាស់ ទីលានអគ្គីសនីកម្ពុជា ធ្វើជាទឹកដីបណ្ដោះអាសន្នរបស់ខ្លួនហើយរដូវកាលនេះ ពួកគេចាប់ផ្ដើមមិនសូវល្អនោះទេដោយឆ្លងកាត់៤ប្រកួតកន្លងមកចាញ់៣និងស្មើ១៕

អត្ថបទ៖ CNCC

Loading...