លោក Hirose ផ្តល់ឱកាសឱ្យយុវជនព្រៃវែង ៤ រូប ទៅក្រេបចំណេះដឹងជម្រើសជាតិឈុតធំ នៅបារ៉ែន

0
213
នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី ២៤ ខែឧសភា ឆ្នាំ ២០២១ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជាសម្រាប់ត្រៀម ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី ២ ពូល C​ នៅទឹកដីកណ្ដាលប្រទេសបារ៉ែន ។
ក្នុងបញ្ជឺឈ្មោះនោះ គេឃើញមានកីឡាករមកពីក្លិបចំនួន ៦ នៃលីគកំពូលកម្ពុជា រួមមានវិសាខា បឹងកេត ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ ភ្នំពេញក្រោន និង ក្លិបថ្មីថ្មោង ព្រៃវែង ដែលក្លិបទាំង ៦ នេះសុទ្ធតែជាក្លិបនៅលីគកំពូលកម្ពុជាទាំងអស់ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ លោកបានធ្វើការកោះហៅកីឡាករយុវជនសម្រាប់ត្រៀមស៊ីហ្គេម ២០២៣ មកពីក្លិបព្រៃវែង ដល់ទៅ ៤ រូប ឱ្យទៅស្រង់បទពិសោធន៍ដើម្បីត្រៀមខ្លួនប្រកួតស៊ីហ្គេមចុងឆ្នាំនេះ និង ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
May be an image of 5 people and text
ខាងក្រោមនេះ គឺជាកាលវិភាគប្រកួតរបស់កម្ពុជា ដែលនៅសេសសល់ ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី ២ ពូល C​ នៅទឹកដីកណ្ដាលប្រទេសបារ៉ែន ៖
បារ៉ែន Vs កម្ពុជា នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១
អុីរ៉ាក់ Vs ​កម្ពុជា នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១
កម្ពុជា Vs អុី​​រ៉ង់ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១
Loading...