Neymar បានចាក់វ៉ាក់សាំងកូវីដ ១៩ ហើយ

0
102

កីឡាករខ្សែប្រយុទ្ធកំពូលរបស់ពិភពលោក Neymar JR ត្រូវបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ១ រួចរាល់ហើយ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១​​ កន្លងទៅនេះ ហើយចំពោះដូសទី ២ គឺកីឡាកររូបនេះ គ្រោងនឹងចាក់នៅពាក់កណ្តាលខែ ឧសភា ខាងមុខនេះ ។

ការទទួលវ៉ាក់សាំងរបស់កីឡាកររូបនេះ ត្រូវបានគេដឹងថាជាវ៉ាក់សាំងអាទិភាពដែលប្រេស៊ីល បានចាក់ឱ្យកីឡាករក្រុមជម្រើសជាតិរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងការប្រកួត Euro ក្នុងពេលឆាប់ៗខាងមុខនេះ ។

គួរឱ្យដឹងដែរថា កីឡាករវ័យ ២៩ ឆ្នាំ របស់ជម្រើសជាតិប្រេស៊ីលរូបនេះ រួមទាំងកីឡាករនានានៅក្នុងតំបន់អាមេរិកឡាទីនចំនួន ២៥ ពាន់នាក់ សុទ្ធតែត្រូវចាក់វ៉ាក់សាំង Sinovac របស់ចិនទាំងអស់ ៕​

ប្រភព ៖ bernama

Loading...