ជម្រើសជាតិកម្ពុជា ត្រូវចំណាយពេល ៣ ថ្ងៃ ទើបធ្វើដំណើរដល់ប្រទេសប៉ារ៉ែន

0
184

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសប៉ារ៉ែន កាលពីយប់មិញវេលាម៉ោង ១២ យប់ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងដំណើរប្រកួតវគ្គជម្រុះ World Cup ដែលនៅសេសសល់ ៣ ប្រកួតទៀត នៅក្នុងទឹកដីកណ្តាលដែលប៉ារ៉ែនធ្វើជាម្ចាស់ផ្ទះ ។

ក្នុងដំណើរហោះទៅធ្វើការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា អាចនឹងហត់នឿយខ្លាំងជារាល់ដង ដោយសារតែប្រទេសមួយនេះមិនមានជើងហោះហៅត្រង់ជាមួយនឹងកម្ពុជាឡើយ ដូចនេះជម្រើសជាតិកម្ពុជា នឹងត្រូវហោះទៅកូរ៉េខាងត្បូង ដោយពេលនេះជម្រើសជាតិកម្ពុជា បានសំចតនឹងសម្រាករង់ចាំរយៈពេល ១៦ ម៉ោងកន្លះ ដើម្បីឡើងយន្តហោះបន្តទៅអារ៉ាប់រួម ។

ក្រោយពីទៅដល់អារ៉ាប់រួមនៅថ្ងៃទី ២៩ ព្រឹក ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវរង់ចាំជើងហោះហើរបន្តរយៈពេលជាង ១០ ម៉ោងទៀត ដើម្បីហោះទៅប្រទេសប៉ារ៉ែន ដោយគ្រោងនឹងទៅដល់នៅថ្ងៃទី ២៩ ខែឧសភា​ ឆ្នាំ ២០២១ វេលាម៉ោង ២ និង ២៥ នាទីរសៀល ៕

Loading...