ជម្រើសជាតិកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ថ្ងៃដំបូង ជាមួយនឹងវត្តមាន Keisuke Honda

0
257
CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្តើមហ្វឹកហាត់ថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន ដើម្បីត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR 2022)។
May be an image of 2 people, people standing and text
May be an image of 3 people, people standing, outdoors and text
បន្ទាប់ពីបានចំណាយពេលរហូតដល់៣៨ម៉ោង សម្រាប់ការហោះហើរ និងរង់ចាំនៅតាមអាកាសយានដ្ឋាននានា ក្រុមជម្រើសជាតិកម្ពុជាបានទៅដល់ទឹកដីប្រទេសបារ៉ែន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងបានចាប់ផ្តើមការហ្វឹកហាត់ នៅថ្ងៃបន្ទាប់។ ក្រុមកម្ពុជា ក្រោមដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅ លោក Keisuke Honda រួមទាំងគ្រូជំនួយត្រូវបានធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ នៅប្រទេសបារ៉ែន ប៉ុន្តែលទ្ធផលអវិជ្ជមាន ដែលធ្វើឲ្យក្រុមជម្រើជាតិកម្ពុជាអាចចាប់ផ្តើមហ្វឹកហាត់ ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះ បារ៉ែន មុនគេ នាវេលាម៉ោង ១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ ក្រុមកម្ពុជានឹងត្រូវបន្តជួបប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចៗគ្នា។
May be an image of one or more people and people standing
May be an image of one or more people, people standing and outdoors
សូមរំឭកថា កាលពីជំនួបជើងទី១ ក្នុងពូល C នេះបានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយក្រុមម្ចាស់ផ្ទះ ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១, ក្រុមម្ចាស់ផ្ទះ កម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤ និងពេលជួបជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានរហូតគ្រាប់បាល់រហូតដល់ ០ទល់១៤។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់៥ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម (អ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង កម្ពុជា)។ ដូច្នេះហើយ៣ប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជា គឺជាប្រកួតបំពេញកាតព្វកិច្ច ដែល៣ក្រុមត្រូវប៉ះជាមួយក្រុមកម្ពុជា នាដើមខែមិថុនា ខាងមុខឆាប់ៗនេះ សុទ្ធសឹងជាក្រុមខ្លាំងៗ ប្រចាំទ្វីបអាស៊ី៕
May be an image of 2 people, people standing and text
May be an image of 1 person and standing
រូបភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)
Loading...