Suzuki Cup គ្រោងធ្វើការប្រកួតតាមរូបមន្ត ក្នុងដី និង ក្រៅដី

0
109

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ប្រកាសជាផ្លូវការថ្ងៃចាប់ឆ្នោតចែកពូលនៃពានរង្វាន់ AFF Suzuki Cup 2020
ទីក្រុង កូឡាឡាំពួ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់នៅថ្ងៃនេះថា ការចាប់ឆ្នោតចែកពូលនៃពានរង្វាន់ AFF Suzuki Cup 2020 នេះនឹងធ្វើឡើងនៅថ្ងៃអង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានលម្អិតនៃការចាប់ឆ្នោតរួមទាំងទីកន្លែង និងរូបមន្តប្រកួតនឹងប្រកាសនៅក្នុងកម្មវិធីចាប់ពូលនេះ ។

ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មានប្រសាសន៍ថា «យើងមានសេចក្តីសោមន្សរីករាយ សូមប្រកាសកាលបរិច្ឆេទនៃការចាប់ឆ្នោតចែកពូលជាផ្លូវការសម្រាប់ការប្រកួតឆ្នាំនេះ។ ខណៈដែល AFF មានគោលបំណងពេញលេញក្នុងការរៀបចំការប្រកួតក្រោមរូបមន្តពេញលេញមួយ និងមានកាលវិភាគរបស់ខ្លួន រួមទាំងការប្រកួតក្នុងដី(Home) និងក្រៅដី(Away) នៅគ្រប់ដំណាក់កាលនៃការប្រកួត។ ប៉ុន្តែយើងក៏ទទួលស្គាល់នូវតម្រូវការនៃការស្រាវជ្រាវ និងត្រៀមសម្រាប់ផលប៉ះពាល់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលអាចរាប់បញ្ចូលនៃជម្រើសរូបមន្តផ្សេងទៀត ការប្រើប្រាស់ទឹកដីកណ្តាល (Centralized Venues) រួមមួយសម្រាប់ព្រឹត្តិការណ៍នេះដែលនឹងត្រូវធ្វើឡើងនៅខែកក្កដា»។

គួរឱ្យដឹងដែរថា ពានរង្វាន់មួយនេះគ្រោងនឹងធ្វើឡើងកាលពីចុងឆ្នាំ២០២០កន្លងទៅ តែដោយសារតែកូវីដ ១៩ បានធ្វើឱ្យពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ានមួយនេះ បានផ្លាស់ប្តូរកាលបរិច្ឆេទរហូតចុងក្រោយនេះ គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ៕

Loading...