គី រីណា ៖ ចាញ់ម្សិលមិញ គេប្រឹងពេញកម្លាំង ទោះបីប៉ះក្រុមអតីតគ្រូរបស់ខ្លួន លោក Lee ក៏ដោយ

0
136

ខ្សែបម្រើប្រយុទ្ធ គី រីណា របស់ព្រៃវែងអេហ្វស៊ីទទូចថា ក្រុមរបស់គេនឹងលេង១០០ភាគរយក្នុងការប្រកួតពានរង្វាន់ League Cup By Forward 2021 តទល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ ទោះជាការប្រកួតបែបដកស្រង់បច្ចេកទេស តែថា ក៏មានលក្ខណៈប្រកួតប្រជែងខ្លាំងដូចគ្នា។

ម្ចាស់អាវលេខ៧របស់ព្រៃវែងបញ្ជាក់បែបនេះ “៖ការប្រកួត គឺគ្រូឲ្យលេង១០០ភាគរយតែម្ដង ដើម្បីបង្ហាញសមត្ថភាព។ វាក៏ជាពានរង្វាន់មួយដែលប្រកួតប្រជែងគ្នាខ្លាំងដែរ អ៊ីចឹងគឺត្រូវលេង១០០ភាគរយដូចគ្នា។”

សម្រាប់ក្រុមលោក Thongchai Rungreangleas មិនមានកីឡាករក្នុងស្រុករ៤រូបឡើយ គឺ ឡេង ណូរ៉ា, ញឹម លីហួរ, ស រតនា និងវុធ តុលា ព្រោះពួកគេកំពុងមានភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាជម្រុះ FIFA World Cup 2022 នៅប្រទេសបារ៉ែន។

គី រីណា បន្ថែមថា មានអារម្មណ៍រំភើបដែលបានជួបជាមួយអតីតគ្រូរបស់ខ្លួន គឺលោក Lee Taehoon ដែលធ្លាប់បង្ហាត់យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៥ឆ្នាំអំឡុងឆ្នាំ២០១៧-២០១៨។ បច្ចុប្បន្ន គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះកំពុងកាន់តួនាទីជាអ្នកចាត់ការក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

គួរបញ្ជាក់ថា ពានរង្វាន់ League Cup By Forward 2021 នេះ ព្រៃវែងអេហ្វស៊ី ស្ថិតក្នុងពូល B ដែលមានព្រះខ័នរាជស្វាយរៀង, យុវជនបាទីអាយុក្រោម១៨ឆ្នាំ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

ជំនួបរវាងក្រុមទាំង២ខាងលើធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាថ្ងៃអាទិត្យ ទី០៦ ខែមិថុនា វេលាម៉ោង៣និង៣០នាទីរសៀល ដោយព្រៃវែងបានរបូត ១ គ្រាប់ចុងម៉ោង បញ្ចប់ដោយលទ្ធផលចាញ់ ទ័ព ១ ទល់នឹង ០ ៕

អត្ថបទ៖ CNCC

Loading...