មហាជនគិតថា Floyd បោកលុយ ព្រោះបានត្រឹមស្មើតារាយូធូប មិនចេះវាយប្រដាល់ផង

0
117
Former world welterweight king Floyd Mayweather (L) and YouTube personality Logan Paul gesture during the media availability ahead of their June 6 exhibition boxing match, on June 3, 2021 at Villa Casa Casuarina at the former Versace Mansion in Miami Beach, on June 3, 2021. (Photo by CHANDAN KHANNA / AFP) (Photo by CHANDAN KHANNA/AFP via Getty Images)

កីឡាករប្រដាល់អាជីព Floyd Mayweather បានបញ្ចប់ការប្រកួតហើយ ជាមួយនឹងតារាយូធូប Logan Paul នៅថ្ងៃត្រង់ ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ដោយកម្មវិធីប្រដាល់ដ៏មួយនេះ ធ្វើឡើងក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ដោយបានលក់សិទ្ធិទស្សនាទៅដល់ទស្សនិកជនក្នុងម្នាក់ ៥០ ដុល្លារ និង ទូរទស្សន៍ធំៗនៅជុំវិញពិភពលោក បានប្រមាណជាជាង ២០០ លានដុល្លារ ។

ចំពោះលទ្ធផលវិញ គឺពួកគេទាំង ២ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ពោលគឺគ្មានអ្នកឈ្នះ ឬ ចាញ់ឡើយ ។ ចំពោះលទ្ធផលនៃការប្រកួតនេះ ត្រូវបានមហាជនគិតថាមិនសមហេតុផលទាល់តែសោះ ដែលកីឡាករលំដាប់ពិភពលោកបែរជាមិនអាចផ្តួលតារាយូធូប ដែលមិនដែលស្គាល់កីឡាករប្រដាល់ផងបាន ។ ដោយគ្រប់គ្នាបានបញ្ចេញមតិថាវាគឺជាការប្រកួតបោកប្រាស់ដើម្បីតែបានលុយចាយតែប៉ុណ្ណោះ ខណៈដែលពួកគេទាំង ២ វាយបែបក្មេងលេងមិនទាំងឈឺសាច់ផង ។

គួរឱ្យដឹងដែរថា ការប្រកួតបែបបាយបានយកលុយចាយលេងនេះ ពីដើមឡើយបានគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសជប៉ុន កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១ ស្របពេលដែលជប៉ុនធ្វើកីឡាអូឡាំពិក តែដោយសារតែវិបត្តិកូវីដ-១៩ នៅអាស៊ី បានធ្វើឱ្យកម្មវិធីនេះមិនអាចធ្វើទៅបាន និង ពន្យារពេលរហូតមកធ្វើនៅពេលនេះវិញ ៕

Loading...